Song Joong Ki ទិញ​ខុនដូតម្លៃរាប់លានដុល្លារ ទុក​ដេកលេងនៅកោះហាវ៉ៃ

  • 2020-03-27 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មានសេចក្ដីរាយការណ៍មកថា Song Joong Ki បានចំណាយលុយទាំងបាច់ៗ ទិញខុនដូមួយកន្លែងតម្លៃដល់ទៅខ្ទង់ ២,៨៨លានដុល្លារ នៅក្នុងទីក្រុង Honolulu កោះ Hawaii។

ផ្អែកតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានចេញពីវិបសាយ Sports Chosun បានឲ្យដឹង ថា Song Joong Ki បានទិញខុនដូដ៏ប្រណីតមួយកន្លែងតាំងពីខែធ្នូ ឆ្នាំ ២០១៩មកម្ល៉េះ។ ខុនដូនេះផងដែរ Joong Ki ទិញទុកធ្វើជាផ្ទះលម្ហែ សម្រាកម្ដងម្កាលពេលវិស្សមកាលមកដល់។

បើយោងតាមទិន្នន័យដែលវិបសាយខាងលើដដែលប្រមូលបាន អគារស្នាក់នៅមួយនេះមានទីតាំងនៅជិត ឆ្នេរដ៏ល្បី Ala Moana Beach Park ហើយផ្ទះដែលនៅតំបន់នោះ សុទ្ធតែមានតម្លៃថ្លៃៗ និងប្រណីតៗបំផុត។ ចំណែកខុនដូដែល Joong Ki ទិញនេះវិញមានកម្ពស់ដល់ទៅ ៤០ជាន់ ដូចនេះពេលទៅសម្រាក លោកប្រាកដជានឹងរីករាយនឹងទេសភាពមាត់សមុទ្រជាក់ជាមិនខាន។

ងាកចូលសុវត្ថិភាពគ្រប់យ៉ាង ក៏ត្រូវបានការពារយ៉ាងហ្មត់ចត់ មិនឲ្យមានការរំខានពីខាងក្រៅឡើយ ហេតុនេះវាពិតជាស័ក្ដសមបំផុតសម្រាប់អ្នកដែលចង់ចំណាយពេលផ្ទាល់ខ្លួនឆ្ងាយពីពិភពខាងក្រៅ ជាពិសេសតារាល្បីឈ្មោះដូច Song Joong Ki ជាដើម៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី