នៅផ្ទះច្រើនថ្ងៃគ្មានអ៊ីនអឺណេតអផ្សុក អាចសាកវិធីទាំងនេះដើម្បីសប្បាយរីករាយវិញ
- 2020-03-30 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅផ្ទះច្រើនថ្ងៃគ្មានអ៊ីនអឺណេតអផ្សុក អាចសាកវិធីទាំងនេះដើម្បីសប្បាយរីករាយវិញ
ចន្លោះមិនឃើញ
សម្រាប់អ្នកដែលរស់នៅម្តុំមានសេវាអ៊ីនធឺណេតលឿន ប្រាកដជាមិនសូវព្រួយច្រើនទេ ។ ដោយសារបើអផ្សុក ក៏អាចទាញទូរសព្ទបើក Wifi មើលនេះមើលនោះយ៉ាងកម្សាន្តចិត្តផងដែរ។ តែសម្រាប់អ្នកដែលរស់នៅម្តុំសេវាអ៊ីនធឺណេតរអាក់រអួលប្រាកដជាថាំចិត្តស្លាប់មិនខាន។ យ៉ាងណាក៏ដោយ អ្នកអាចសាកល្បងវិធីខាងក្រោមដើម្បីឲ្យអារម្មណ៍សប្បាយចិត្តឡើងវិញ។
**១. ក្រោកដើរ និងហាត់ប្រាណ**
បើទោះជាត្រូវនៅផ្ទះក៏ដោយ មិនមែនមានន័យថាអ្នកគួរតែគេងស្ទើរពេញមួយថ្ងៃ ឬក៏អង្គុយជាប់នៅតុលើគ្រែនោះដែរ។ អ្នកគួរតែក្រោកឡើង ហើយដើរជុំវិញបរិវេណផ្ទះដើម្បីស្រូបខ្យល់អាកាស ដើម្បីអារម្មណ៍ស្រស់ស្រាយ និងសរសៃមានចលនា។
២. មើលរឿងឬតុក្កតាដែលខ្លួនចូលចិត្ត
អ្នកអាចឆ្លៀតយកពេលនេះ ដើម្បីលំហែចិត្ត ដោយការទស្សនាភាពយន្តដែលខ្លួនចូលចិត្ត ឬតុក្កតាណាមួយដែលចង់មើលជាយូរមកហើយ តាមទូរទស្សន៍។ នេះជាឱកាសល្អសម្រាប់អ្នកបំបាត់ការអផ្សុកបាន។
៣. អានសៀវភៅ
សម្រាប់អ្នកចូលចិត្តអានសៀវភៅ នេះជាពេលវេលាល្អបំផុតដើម្បីចាត់ការសៀវភៅនៅលើធ្នើររបស់អ្នកម្ដងមួយៗហើយ។ ជ្រើសរើសប្រភេទសៀវភៅដែលអ្នកចង់អាន ហើយបញ្ចប់វាដោយក្ដីរំភើបចិត្ត។
៤. តេទៅមនុស្សដែលអ្នកស្រលាញ់
កុំឃុំខ្លួនឯងឲ្យឯកោឬមានអារម្មណ៍ថាមិនសប្បាយចិត្ត។ បើទោះជាអ្នកកំពុងរស់នៅឆ្ងាយ ប៉ុន្តែក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ អាចធ្វើឲ្យពិភពលោកកាន់តែកៀកបង្កើយក្បែរអ្នកយ៉ាងងាយស្រួល។ ផ្លាស់ប្តូរការអផ្សុកនេះ ដោយគ្រាន់តែប្រើមេដៃរបស់អ្នកចុចលើប៊ូតុងទូរសព្ទជាការស្រេច។
៥. ពិចនិកក្នុងសួនមុខផ្ទះ
បើសិនជានៅផ្ទះអស់ពេលជាយូររហូតដល់ធុញហើយ គួរតែផ្លាស់ប្ដូរបរិយាកាសដោយការចេញក្រៅអង្គុយមុខផ្ទះដើម្បីរៀបចំពិកនិកមួយលក្ខណៈគ្រួសារនៅសួនមុខផ្ទះ។ សកម្មភាពនេះនឹងជួយឲ្យអ្នកសប្បាយចិត្ត និងបានបញ្ចេញសា្នដៃធ្វើអាហារ ទោះមិនបានចេញទៅខេត្តដើរលេងដូចរាល់ដងក៏ដោយ៕
អានបន្ត៖ របៀបហ្វឹកហាត់ខ្លួន ធ្វើការពីផ្ទះឲ្យមានប្រសិទ្ធភាព មិនធុញទ្រាន់