នៅអឺរ៉ុប សល់តែប្រទេសនេះមួយទេ នៅមានបាល់ទាត់លេង
- 2020-03-30 09:03:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅអឺរ៉ុប សល់តែប្រទេសនេះមួយទេ នៅមានបាល់ទាត់លេង
ចន្លោះមិនឃើញ
នៅអឺរ៉ុប នៅសល់តែការប្រកួតបាល់ទាត់ក្នុងប្រទេសបេឡារូសមួយគត់ ដែលនៅដំណើរការធម្មតា ដោយក្រៅពីនោះសុទ្ធតែផ្អាកអស់ ដោយសារតែខ្លាច Covid-19 ។
ការប្រកួតនៅក្នុងប្រទេសនេះមិនត្រឹមតែមិនផ្អាកនោះទេ ថែមទាំងបើកឱ្យអ្នកគាំទ្រចូលទស្សនាបានថែមទៀតផង។ ចំនួនអ្នកឆ្លងក្នុងប្រទេសនេះ នៅមានកម្រិតទាបនៅឡើយ ដោយត្រឹមតែ១០០នាក់ប៉ុណ្ណោះ ហើយមិនមានអ្នកស្លាប់នោះទេ។ កត្តានៅឆ្លងតិចនេះហើយ ទើបបានជាលីគបាល់ទាត់នៅអាចបើកដំណើរការនិងលេងក្រោមក្រសែភ្នែកអ្នកគាំទ្របានជាធម្មតា។
រំលឹកថាវិស័យបាល់ទាត់នៅអឺរ៉ុបកំពុងដុនដាបខ្លាំង ក្រោយពីមិនទាន់ឃើញមានសញ្ញាថាអាចកំណត់ថ្ងៃត្រលប់មកវិញបាន។ ក្លឹបនីមួយៗ សុទ្ធតែបានប្រាប់ទៅកីឡាករ ដើម្បីស្នើសុំកាត់បន្ថយប្រាក់ឈ្នួលខ្លះ ដើម្បីទ្រទ្រង់ក្លឹប ក្នុងគ្រាលំបាកមិនមានការប្រកួតនេះ៕