ទិញអាហារពីផ្សារមកច្រើនមិនដឹងស្តុកបែបណាត្រឹមត្រូវ ហើយរក្សាវីតាមីនបាន គួរសាកវិធីនេះ
- 2020-03-31 09:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញអាហារពីផ្សារមកច្រើនមិនដឹងស្តុកបែបណាត្រឹមត្រូវ ហើយរក្សាវីតាមីនបាន គួរសាកវិធីនេះ
ចន្លោះមិនឃើញ
ក្នុងផ្សារដែលមានមនុស្សកកកុញច្រើន ធ្វើឲ្យមនុស្សមួយចំនួនខ្លាចរអាមិនចង់ទៅទិញម្ហូបរាល់ថ្ងៃទេ អំឡុង Covid-19 បែបនេះ។
ពួកគេនិយមទិញអាហារមកស្តុកទុកក្នុងផ្ទះដោយបរិមាណច្រើន ប៉ុន្តែការធ្វើបែបនេះ បន្លែ សាច់មួយចំនួនងាយខូចនិងបាត់បង់ជីវជាតិណាស់។ ដើម្បីរក្សាបាននូវវីតាមីនឲ្យស្រស់ដដែល ស្ត្រីមេផ្ទះទាំងអស់គួរយកចិត្តទុកដាក់អនុវត្តតាមចំណុចខាងក្រោម៖
១. ផ្នែកសាច់
បើអ្នកទិញសាច់ពីផ្សារទំនើប គួរដាក់វាក្នុងថង់ចងមាត់ឲ្យជិតហើយទុកក្នុងទូទឹកកក។ បើអ្នកទិញសាច់ពីផ្សារធម្មតា គួរហាន់វាជាផ្នែកៗដាក់ចូលប្រអប់ផ្សេងៗគ្នានិងទុកវាក្នុងទូទឹកកក។ ករណីអ្នកចង់រក្សាសាច់ឲ្យស្រស់បានយូរ គួរដាក់វានៅកន្លែងកក ប៉ុន្តែមុនដាក់កុំភ្លេចរុំវាឲ្យជិតចៀសវាងភាយក្លិននិងចម្លងរោគ ព្រមទាំងបាត់ភាពស្រស់របស់សាច់។
២. ផ្នែកស៊ុត
អ្នកអាចដាក់ស៊ុតក្នុងកម្រិតសីតុណ្ហភាពចន្លោះ ២ -១០ អង្សាក្នុងទូទឹកកក។ ម្យ៉ាងទៀតគួររដាក់ក្បាលស៊ុតដែលធំឡើងទៅលើ ដែលវិធីនេះនឹងជួយឲ្យរក្សាទុកបានយូរ។
៣. ផ្នែកគ្រឿងសមុទ្រនិងត្រី
ដោយសារតែគ្រឿងសមុទ្រតែងមានក្លិន ដូច្នេះត្រូវរក្សាវាក្នុងធុងបិទជិតនិងរុំវាឲ្យបានល្អមុនពេលដាក់ក្នុងទូទឹកកក។ សម្រាប់សាច់ត្រីវិញ អាចដាក់ទឹកខ្មេះបន្តិចដើម្បីកាត់បន្ថយក្លិនឆ្អាបបាន។ ឬក៏ចំហុយវាឲ្យឆ្អិនល្មមៗក៏អាចបំបាត់ក្លិនបានដែរ។ គ្រឿងសមុទ្រនិងត្រី គួរដាក់នៅកន្លែងកកទើបរក្សាបានគុណភាព។ បើដាក់ -១ អង្សានោះអាចរក្សាបានជាងមួយសប្ដាហ៍ បើដាក់ -១២ អង្សាអាចរក្សាបានជិតកន្លះខែ។
៤. ផ្នែកបន្លែ
កុំលាងទឹកមុនដាក់ចូលទូទឹកកក ព្រោះវាងាយនឹងខូចរលួយណាស់។ ចំពោះបន្លែមើម និងស្លឹកគួរដាក់វានៅផ្នែកខាងលើ (មិនមែនកន្លែងកក)។ ចំពោះសីតុណ្ហភាពគួរដាក់ចន្លោះ ៧ -១០ អង្សា ជាការល្អបំផុតព្រោះអាចរក្សាវីតាមីន និងទុកបានទៅមួយសប្ដាហ៍៕