កម្មវិធីមួយត្រូវ Apple ទិញបានភ្លាម ប្រកាសឈប់ Support លើ Android ភ្លែត!

  • 2020-04-01 01:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​​អាកាសធាតុ​ល្បី​ឈ្មោះ Dark Sky បាន​ធ្វើ​សេចក្ដី​ប្រកាស​ធំ​មួយ​ដែល​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​​​ Apple បាន​ទិញ​យក​ក្រុមហ៊ុន​របស់​ខ្លួន ដែល​​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ធំ​មួយ​ចំនួន​នា​ពេល​ខាង​មុខ។

ក្រោយ​ពី​ការ​ទិញ​យក​ពី​សំណាក់​ Apple ​ក្រុមហ៊ុន​​បាន​ប្រកាស​ថា​​កម្មវិធី Dark Sky នឹង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ (ដូច​ជា iDark Sky) នោះ​ទេ ប៉ុន្តែ​ការ​ Support សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២០ នេះ។ ក្រុមហ៊ុន​បាន​ប្រកាស​​ដែរ​ថា​​អ្នក​ប្រើ​ប្រាស់​ដែល​បាន​ចុះ​ឈ្មោះ​បង់​ថ្លៃ​សេវា​ប្រើ​ប្រាស់​នឹង​ទទួល​បាន​ប្រាក់​ចំណង​​នៅ​ថ្ងៃ​ដែល​បញ្ចប់​ការ Support។

គួរ​ដឹង​ថា​ Dark Sky ​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​លើ​ Android ជាង​ ១ លាន​នាក់​ឯណោះ ដូច​នេះ​ការ​បញ្ចប់​ការ Support នេះ​ជា​ការ​ខាត​បង់​ធំ​មួយ។ ប៉ុន្តែ​ងាក​ទៅ​មើល App Store របស់​ Apple ឯណោះ​វិញ កម្មវិធី​នេះ​គឺ​ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​មួយ​នៅ​ផ្នែក​ធាតុ​អាកាស៕​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង