ការលេចធ្លាយដំបូងបំផុតនៃ Galaxy Note20 បង្ហើបអំពីការឌីហ្សាញ

  • 2020-04-01 04:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​លំដាប់​កំពូល​មួយ​ទៀត​នៅ​អំឡុង​ចុង​ឆ្នាំ​នេះ ដែល​នឹង​ជា​អ្នក​ស្នង​តំណែង Galaxy Note10 ចេញ​​ឆ្នាំ​មុន។ ពី​មុន​មក​គេ​ជឿជាក់​ថា​វា​នឹង​មាន​ឈ្មោះ Galaxy Note11 ប៉ុន្តែ​តាម​ដែល​ Samsung រំលង​​ទៅ​ប្រើ​ឈ្មោះ Galaxy S20 នោះ​​ឈ្មោះ​​ស្មាតហ្វូន​ប្រើ​ប៊ិច​ជំនាន់​ថ្មី​អាច​ជា​ Galaxy Note20។

ពេល​នេះ​ដែរ​ដំណឹង​លេច​ធ្លាយ​ដំបូង​បំផុត​អំពី​ Galaxy Note20 ត្រូវ​បាន​​គណនី @rquandt ​បង្ហាញ​ចេញ​ឡើង​ ដែល​ជា​គណនី​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ល្បី​មួយ។ គណនី​នេះ​បាន​បង្ហោះ​រូបភាព​មួយ​ចំនួន​ដែល​ជា​ពុម្ព​​នៃ LED View Cover សម្រាប់​ Galaxy Note 11+ (អាច​ជា​ Galaxy Note 20 Ultra) ជំនាន់​ថ្មី។

តាម​រយៈ​ពុម្ព​នេះ​គេ​ឃើញ​ថា​ Galaxy Note20 Ultra គឺនឹង​មាន​ប្រើ​ប្រាស់​រចនាបថ​កាមេរ៉ា​រាង​បួន​ជ្រុង​​ទំហំ​ធំ​ដូច​ជា​ Galaxy S20 Ultra ដែរ ដូច​នេះ​លក្ខណៈ​សម្បត្តិ​នៃ​កាមេរ៉ា​ក៏​រំពឹង​ថា​ដូច​គ្នា​ផង​ដែរ។

​នៅ​លើ​ពុម្ព​នេះ​គេ​ឃើញ​ថា​គ្រាប់​ចុច​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ ដែល​វា​ជា​ជម្រើស​នៃ​ការ​ឌីហ្សាញ​ដែល Samsung បាន​ប្រើ​លើ​ស្មាតហ្វូន​​ប៉ុន្មាន​ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន។ ទីតាំង​គ្រាប់​ចុច​នេះ​នឹង​ផ្ទុយ​ពី Galaxy Note10 ដែល​វា​មាន​ទីតាំង​ស្ថិត​នៅ​ខាង​ឆ្វេង​៕​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង