យុវជន​​ម៉ាឡេស៊ី​ម្នាក់ ជាប់​ក្នុង​បញ្ជី​​កីឡាករ​ល្អ​ៗ ជាមួយ​យុវជន​ក្លឹប​ធំ​ៗ​លើលោក

  • 2020-04-01 07:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​យុវជន​ល្អ​៥០​នាក់លើគេហទំព័រ Goal, Luqman Hakim ជា​កីឡាករ​របស់​ម៉ាឡេស៊ី​វ័យ​​ក្មេង​មួយ​ ដែល​ជា​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​វ័យ​ល្អ​ៗ​​ជាមួយ​យុវជន​របស់​ក្លឹប​ធំៗ​ដូចជា Real Madrid, Barcelona, PSG, Manchester United និង Liverpool ជាដើម។

Hakim ជា​យុវជន​ក្លឹប​ម៉ាឡេស៊ី Selangor។ Hakim ​បាន​បង្ហាញ​ខ្លួន​​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី U23 ហើយ បើ​ទោះ​រូប​គេ​អាយុ​ទើប​តែ​១៨​ឆ្នាំ​។

ខ្សែ​​ប្រយុទ្ធ​វ័យ​ក្មេង​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​អាជីព​បែលហ្សិក K.V. Kortrijk របស់​មហាសេដ្ឋី​ម៉ាឡេស៊ី Vincent Tan ប៉ុន្តែ​ដោយ​សារ​វិបត្តិ Covid-19 ទើប​គេ​​មក​លេង​​ឱ្យ Selangor ជំនួស​វិញ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ