ញាក់សាច់! ១​ប្រកួត​នេះ​អាជ្ញាកណ្ដាលឱ្យកាត​លឿង ១៦ កាត​ក្រហម ៤

  • 2020-04-02 07:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់ World Cup ឆ្នាំ​២០០៦ នៅ​កីឡដ្ឋាន Max-Morlock ក្នុង​ប្រទេស​អាល្លឺម៉ង់ រវាង​ព័រទុយហ្គាល់ និងហុល្លង់ ​​អាជ្ញាកណ្ដាល​​ផ្ដល់​កាត​លឿង​ដល់​ទៅ​១៦ និង​កាត​ក្រហម​៤ ដល់​កីឡាករ​ក្រុម​ទាំង​ពីរ ដោយសារ​មាន​ការ​ប៉ះពារ​គ្នា​ខ្លាំង។

ក្រុម​ទាំង​ពីរ​បាន​ប្រឹង​ប្រយុទ្ធខ្លាំងក្លាប្រៀបដូចជាស៊ីសាច់ហុតឈាមដូច្នោះដែរ ហើយ​កាល​នោះ​ក្រុមជម្រើសជាតិព័រទុយហ្គាល់ បាន​យក​ឈ្នះ​ហុល្លង់​ក្នុង​លទ្ធផលកាត់សេចក្ដី ១-០។

បើ​ប្រិយមិត្ត​ចង់​ដឹង​ថា អាជ្ញាកណ្ដាល​ឱ្យ​កាតលឿង និង​ក្រហម​បែប​ណា​នោះ សូម​ទស្សនា​វីដេអូខាងក្រោយដូចតទៅ ...

អត្ថបទ៖ អ៊ុំ សុភក្តិ