ថាមិនត្រូវអាចក្លាយជាការពិត នេះគំរូត្រកូល Fold ទីពីរក្នុងឆ្នាំ ២០២០ មានប្រើប៊ិចវេទមន្ត
- 2020-04-03 07:22:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាមិនត្រូវអាចក្លាយជាការពិត នេះគំរូត្រកូល Fold ទីពីរក្នុងឆ្នាំ ២០២០ មានប្រើប៊ិចវេទមន្ត
ចន្លោះមិនឃើញ
ក្រុមការងារ Concept Creator និង LetsGoDigital ថ្មីៗនេះបានបង្កើតនូវ Concept ស្មាតហ្វូនថ្មីមួយឲ្យឈ្មោះថា "Galaxy Note Fold ឬ Galaxy Fold 2" ដែលវាជាប្រភេទស្មាតហ្វូនបត់និងមានបំពាក់នូវប៊ិចវេទមន្ត S Pen។
ប្រភពជឿជាក់ថាម៉ូឌែលនេះ ទំនងអាចជាចេញផ្សាយក្នុងអំឡុងព្រឹត្តិការណ៍ប្រកាស Galaxy Note 20 (ជាទូទៅអាចនៅខែសីហា) នៅឆ្នាំ ២០២០ នេះ។
វានឹងប្រើប្រាស់អេក្រង់ទំហំ ៧,៧ អ៊ីញដូច Galaxy Z Flip ដែលធំជាង Galaxy Fold ធម្មតាទំហំត្រឹម ៧,៣ អ៊ីញ និងមានប្រើប្រាស់បន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 865 ឬ Exynos 990។
ចំពោះបច្ចេកវិទ្យានៃការប្រើប្រាស់ប៊ិច គឺអាចគាំទ្រមុខងារពិសេសៗជាច្រើនដូចមានលើត្រកូល Note បច្ចុប្បន្នស្រាប់។ ជាងនេះនៅផ្នែកកាមេរ៉ាក្រោយរំពឹងនឹងអភិវឌ្ឍដល់បង្គំកាមេរ៉ាដូចមានលើ Galaxy S20 បច្ចុប្បន្ន ពោលគឺពង្រឹងលើសមត្ថភាព Zoom កាន់តែខ្លាំង៕
អានអត្ថបទ: