Apple ឲ្យលុយ Hacker ម្នាក់ជាង ៧ម៉ឺនដុល្លារ ព្រោះរកឃើញចន្លោះប្រហោងធំ
- 2020-04-06 02:37:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ឲ្យលុយ Hacker ម្នាក់ជាង ៧ម៉ឺនដុល្លារ ព្រោះរកឃើញចន្លោះប្រហោងធំ
ចន្លោះមិនឃើញ
Hacker ចិត្តល្អម្នាក់ (White-Hat Hacker) ឈ្មោះថា Ryan Pickren អាចធ្វើការលួចចូលកាមេរ៉ា iPhone បានដោយគួបផ្សំនូវចន្លោះប្រហោងចំនួនបីដែលខ្លួនរកឃើញ។
Hacker រូបនេះបានរាយការណ៍នូវចន្លោះប្រហោងនេះដល់ Apple កាលពីខែធ្នូឆ្នាំមុន ហើយ Apple បានជួសជុលចន្លោះប្រហោងដែលធ្ងន់ធ្ងរជាងគេនៅខែមករា និងចន្លោះប្រហោងផ្សេងទៀតនៅខែមីនា។ ជាការថ្លែងអំណរគុណ Apple បានផ្ដល់ប្រាក់រង្វាន់ជាទឹកប្រាក់ ៧៥ ០០០ ដុល្លារ ដល់ Hacker រូបនេះផងដែរ។
គួរដឹងថាកាលពីខែធ្នូឆ្នាំកន្លងទៅ Apple បានចាប់ផ្ដើមបើកដំណើរការកម្មវិធីស្វែងរកចន្លោះប្រហោងយកប្រាក់រង្វាន់សម្រាប់គ្រប់គ្នា ក្រោយពីបានប្រកាសពីកម្មវិធីនេះកាលពីខែសីហា ក្នុងសន្និសីទកាសែត Black Hat នៅ Las Vegas។ ពីមុនមកការស្វែងរកចន្លោះប្រហោងនេះគឺមានសម្រាប់តែអ្នកស្រាវជ្រាវសុវត្ថិភាពមួយចំនួនដែល Apple ធ្វើការអញ្ជើញតែប៉ុណ្ណោះ ហើយទទួលយកតែចន្លោះប្រហោងលើ iOS តែប៉ុណ្ណោះ៕