សរុបដំណឹងអំពី Toyota Tundra ស៊េរីឆ្នាំ ២០២២ ដែលប្ដូររូបរាងថ្មី
- 2020-04-06 08:56:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរុបដំណឹងអំពី Toyota Tundra ស៊េរីឆ្នាំ ២០២២ ដែលប្ដូររូបរាងថ្មី
ចន្លោះមិនឃើញ
គេរំពឹងថា Toyota នឹងប្រកាសចេញរថយន្ត Tundra ជំនាន់ថ្មីមានរចនាបថរូបរាងថ្មីនៅត្រីមាសទី ៤ ឆ្នាំ ២០២១ ខាងមុខនេះ ដែលការចេញលក់នឹងចាប់ផ្ដើមនៅអំឡុងខែធ្នូ ឆ្នាំ ២០២១ ដោយលក់ជាម៉ូដែលពាក់កណ្ដាលឆ្នាំ ២០២២។ តទៅនេះគឺជាដំណឹងខ្លះៗដែលគេបានដឹងទាក់ទងនឹង Tundra ជំនាន់ថ្មី ៖
ការឌីហ្សាញរបស់ Tundra ជំនាន់ថ្មីនឹងជាការរួមបញ្ចូលគ្នានៃរថយន្ត RAV4 និង Highlander ជំនាន់ចុងក្រោយ។ អំឡុងភ្លើង LED ផ្នែកខាងមុខនឹងមានរុំព័ទ្ធទៅដោយអំពូល DRL ដែលមានរាងជាអក្សរ C ដោយមានអំពូលភ្លើងមេស្ថិតនៅផ្នែកលើគេ។ ចំណែកផ្ទាំងប៉ាណាខាងមុខមានជាការក្រូម៉េនៅជុំវិញ ហើយផ្លាស់ប្ដូររចនាបថខុសពីជំនាន់បច្ចុប្បន្ន។
រថយន្តភីកអាប់ជំនាន់ថ្មីនេះនឹងប្រើប្រាស់គ្រោងឆ្អឹង F1 ដែលនឹងមានប្រើប្រាស់លើរថយន្ត Tacoma និងរថយន្ត Sequoia ជំនាន់ថ្មីដែរ។ គ្រោងឆ្អឹងថ្មីនេះមានទំហំទូលាយជាងមុន ហើយមានកាប៊ីនដែលរឹងមាំទៀតផង។
ចំពោះផ្នែកម៉ាស៊ីនវិញ គឺវានឹងមានជាប្រភេទម៉ាស៊ីនដែលធ្លាប់ប្រើប្រាស់លើម៉ាករថយន្ត Lexus យ៉ាងទូលំទូលាយ នោះគឺប្រព័ន្ធម៉ាស៊ីន Hybrid ចំណុះ ៣,៥ លីត្រ V6 ហើយមានប្រព័ន្ធម៉ាស៊ីន Hybrid Twin-Turbo ៣,៥ លីត្រ V6 ដែលអាចផលិតកម្លាំងបាន ៤៥០ សេះ។ គេនៅមិនទាន់ដឹងច្បាស់នោះទេថាម៉ាស៊ីន Hybrid ទាំងពីរនេះគឺចូលមកជំនួសប្រភេទម៉ាស៊ីន ៤,៦ លីត្រ និង ៥,៧ លីត្រ ដែលមាននាពេលបច្ចុប្បន្ននេះឬយ៉ាងណានោះទេ។
តម្លៃរបស់ Tundra ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ នេះរំពឹងថានឹងឡើងថ្លៃលើសស៊េរីបច្ចុប្បន្ន ប៉ុន្តែនឹងនៅតែស្ថិតនៅកម្រិតតម្លៃប្រកួតប្រជែងមួយ៕