ខុសគេស្រឡះ! ចំនួនលក់ឡាននៅរុស្ស៊ី កើនជាង២០% ដោយសារមូលហេតុមួយ

  • 2020-04-10 01:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទុយស្រឡះពីអ្វីដែលកំពុងកើនឡើងនៅលើទីផ្សារទូទាំងពិភពលោក ចំនួនលក់រថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសរុស្ស៊ីសម្រាប់ខែមីនា បានកើនឡើងសរុប ២៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទីភ្នាក់ងារវិភាគ Autostat បានឲ្យដឹងថា វាអាចកើតឡើងបានដោយសារតែអតិថិជនចង់ទិញរថយន្តថ្មី មុនពេលដែលតម្លៃវាផ្ទុះឡើងវិញ ក្រោយលុយ Ruble រុស្ស៊ីកំពុងធ្លាក់ចុះខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះក្រុមហ៊ុនលក់រថយន្តបាននិងកំពុងបិទទ្វារទូទាំងប្រទេស ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ ដូច្នេះអតិថិជនត្រូវបង្ខំឲ្យធ្វើការទិញតាមអនឡាញ ដែលមានន័យថា ចំនួនលក់នឹងធ្លាកចុះខ្លាំងនៅខែមេសានេះ។

គួរឲ្យដឹងថា រហូតមកទល់ពេលនេះ ប្រទេសរុស្ស៊ីមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០ ១៣១នាក់ ដោយក្នុងនោះមានអ្នកស្លាប់ ៧៦នាក់ និងជាសះស្បើយ ៦៩៨នាក់៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី