បុរសមានជាងគេនៅហុងកុង ចំណេញបានរាប់រយលានដុល្លារពី Zoom

  • 2020-04-10 06:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Li Ka-shing ដែល​ជា​​អ្នក​មាន​ដាច់​គេ​នៅ​ហុងកុង​​គឺ​ជា​អ្នក​បណ្ដាក់​ទុន​ដំបូងៗ​នៅ​ក្នុង​ក្រុមហ៊ុន Zoom ដែល​​ជា​កម្មវិធី​សន្និសីទ​លើ​អនឡាញ ហើយ​លោក​មាន​ក្ដោប​ក្ដាប់​ភាគហ៊ុន ៨,៦% ក្នុង​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​នេះ។

តម្លៃ​នៃ​ភាគហ៊ុន​ដែល​មហាសេដ្ឋី​វ័យ ៩១ឆ្នាំ​នេះ​ កាន់​កាប់​គឺ​មាន​ការ​កើន​ឡើង​រហូត​ដល់ ៨០% ក្នុង​ឆ្នាំ​នេះ ដែល​ឡើង​មក​ដល់ ៣ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​ Horizons Ventures ដែល​​គ្រប់គ្រង​លើ​ការ​បណ្ដាក់​ទុន​របស់​លោក Li បាន​​​ផ្ដល់​ទុន​​ប្រភេទ B ​មាន​ទំហំ​ជា​ទឹក​ប្រាក់ ៦,៥លាន​ដុល្លារ​​ដល់​ Zoom កាល​ពី​ឆ្នាំ ២០១៣។ ពីរ​ឆ្នាំ​ក្រោយ​មក​ ក្រុមហ៊ុន​ Horizons Ventures បាន​ផ្ដល់​ទុន​ប្រភេទ C មាន​ទំហំ​ទឹក​ប្រាក់ ៣០លាន​ដុល្លារ​បន្ថែម​ទៀត។

នៅ​ពេល​ដែល​ Zoom ចាប់​ផ្ដើម​បើក​លក់​ភាគហ៊ុន​ជា​ផ្លូវ​ការ​នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែ​មេសា​ ឆ្នាំ ២០១៩ ភាគហ៊ុន​ដែល​លោក​ Li កាន់​កាប់​នៅ Zoom គឺ​មាន​តម្លៃ​ប្រហែល ៨៥០​លាន​ដុល្លារ​នា​ពេល​នោះ។ គិត​ត្រឹម​ថ្ងៃ​ទី ៩ ខែ​មេសា តម្លៃ​ភាគហ៊ុន​របស់ Zoom បាន​កើន​ឡើង​ដល់ ៨៣% ដល់​ ១២៤,៥១ដុល្លារ​ក្នុង​មួយ​ហ៊ុន ធ្វើ​ឲ្យ​តម្លៃ​របស់​ក្រុមហ៊ុន Zoom លើ​ទីផ្សារ​មាន​ ៣៤,៧ ពាន់​លាន​ដុល្លារ៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម