បងប្អូន Lexus RX ជំនាន់ចុងក្រោយប្ដូររូបរាងថ្មី ប្រកាសចេញជាផ្លូវការ

  • 2020-04-13 08:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​លេច​ធ្លាយ​រូបភាព​កាល​ពី​សប្ដាហ៍​មុន​រួច​មក​ ​នា​ពេល​នេះ Toyota បាន​បង្ហាញ​ចេញ​រូប​ភាព និង​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត​ Harrier ជំនាន់​ទី​បួន ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ សម្រាប់​លក់​នៅ​ទីផ្សារ​ជប៉ុន។

រថយន្ត Harrier ជំនាន់​ថ្មី​នឹង​មាន​លក់​នៅ​តាម​ហាង​ក្នុង​ស្រុក​នា​ខែ​មិថុនា ឆ្នាំ ២០២០។ វា​មាន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ TNGA ដែល​ដូច​ជា​គ្រោង​ឆ្អឹង​ដែល​ប្រើ​ប្រាស់​លើ Toyota RAV4 ជំនាន់​ចុង​ក្រោយ ដែល​អាច​ឲ្យ​រថយន្ត​ Harrier ជំនាន់​ចុង​ក្រោយ​អាច​ប្រើ​ប្រាស់​ម៉ាស៊ីន Dynamic Force Engine និង​បន្ថែម​ប្រព័ន្ធ Toyota Hybrid System ផង​ដែរ។

ម៉ាស៊ីន Dynamic Force របស់​វា​មាន​ទំហំ ២,០ លីត្រ ៤ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ១៦៩ សេះ ដែល​ភ្ជាប់​នឹង​​ Direct Shift-CVT និង​មាន​ជម្រើស​ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ (ប៉ុង​មុខ) ឬ​ប៉ុង​ពីរ។

ចំពោះ​ប្រភេទ​ Hybrid វិញ​គឺ​មាន​បំពាក់​ម៉ាស៊ីន ២,៥លិត្រ កម្លាំង​ ១៧៦ សេះ អម​នឹង​ម៉ូទ័រ​អគ្គិសនី​កម្លាំង​ ១១៨ សេះ ដែល​អាច​ផលិត​កម្លាំង​បាន​សរុប ២១៥ សេះ សម្រាប់​ប្រភេទ​ប៉ុង​មុខ។ ចំណែក​ប្រភេទ​ប៉ុង​ពីរ​មាន​បន្ថែម​ម៉ូទ័រ​អគ្គិសនី​នៅ​ខាង​ក្រោយ​មួយ​ទៀត ដែល​អាច​បង្កើត​បាន​សរុប​ ២១៩ សេះ។

ចំពោះ​ទំហំ​វិញ​គឺ​មាន​ការ​ប្រែប្រួល​បន្តិច​ប៉ុណ្ណោះ ដោយ​មាន​ប្រវែង​ ៤៧៤០ ម.ម (វែង​ជាង​មុន ២០ម.ម), ទទឹង​ ១៨៥៥ ម.ម (វែង​ជាង​មុន ២០ម.ម) និង​​កម្ពស់​ ១៦៦០ ម.ម (ទាប​ជាង​មុន ៣០ម.ម) ដោយ​សារ​ត្រូវ​បង្កើត​ជា​រូបរាង​បែប​ Dynamic។ គួរ​ដឹង​ថា Toyota នៅ​មិន​ទាន់​បញ្ជាក់​អំពីតម្លៃ​លក់​នៅ​ឡើយ​ទេ៕

​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង