Huawei Matebook D 15 តម្លៃត្រឹមតែ $569 ត្រូវម៉ាច់សម្រាប់អ្នកជំនួញ អ្នកសិក្សាឬបុគ្គលិកការិយាល័យ

  • 2020-04-20 04:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ហួវៃ​បាន​ដាក់​លក់ កុំព្យូទ័រ​យួរដៃ​ទ្រទ្រង់​បច្ចេកវិទ្យា​ចែករំលែក​អេក្រង់​ទូរសព្ទ​ទៅ​កុំព្យូទ័រ​ដំបូង​គេ​បង្អស់ Huawei Matebook D 15 ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន​ធំ​មហិមា និង បំពាក់​នូវ​បច្ចេកវិទ្យា​សម្បូរ​បែប​ទំនើប​ចុងក្រោយ ក្នុង​តម្លៃ​ត្រឹមតែ $569 នៅ​ក្នុង​ប្រទេស​កម្ពុជា។

Huawei Matebook D 15 ត្រូវ​បាន​បំពាក់​ដោយ​ស៊ីភីយូ​ប្រភេទ AMD R5 -3500U ដែល​មាន ក្រាហ្វិក​កាត Radeon Vega 8 មាន​ទំហំ​ផ្ទុក 256GB SSD + 1T HDD ភ្ជាប់​នូវ​មុខងារ​បច្ចេកវិទ្យា​ឈាន​មុខ​គេ​ជា​ច្រើន​ដូច​ជា Multi-screen collaboration, Fingerprint, និង Camera សុវត្ថិភាពបង្គប់ក្នុង​ក្តារ​ចុច។ ខាង​ក្រោម​ចំណុច​ពិសេស​ទាំង​ប្រាំ​ដែល​មាន​លើ​កុំព្យូទ័រយួរដៃ Huawei Matebook D 15 ៖

១. ការរចនា​រូបរាង​ស្តើង ស្រាល អេក្រង់បង្ហាញធំពេញភ្នែក និង​តួ​ធ្វើ​ពី​លោហៈ​ធន់មាំ

កុំព្យូទ័រ​យួរដៃ Huawei Matebook D 15 គឺ​ជា​ប្រភេទ Laptop ដែល​រចនា​មាន​រាង​ស្តើង ស្រាល អេក្រង់​ទំហំ ១៥,៦ អ៊ីញ ប្រភេទ FHD 1080p និង​មាន​គែម​ស្ដើង​ទំនើប​ត្រឹម​តែ ៥,៣ម.ម តែប៉ុណ្ណោះ ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។ ឡេបថបនេះ មានទំងន់ស្រាលត្រឹមតែ ១,៥ គីឡូក្រាម និង​កម្រាស់​រូបរាង​គឺ​ត្រឹម​តែ ១៦,៩៥ម.ម ប៉ុណ្ណោះ ពិត​ជា​សម​ស្រប​សម្រាប់​អ្នក​ជំនួញ មន្រ្តីរាជការ បុគ្គលិកការិយាល័យ ឬ សិស្សនិស្សិត ដែលតែងតែយកកុំព្យូទ័រយួរដៃពីកន្លែងមួយទៅកន្លែងមួយ កាន់តែមានភាពងាយស្រួល។

លើសពីនេះទៀត Huawei Matebook D 15 គឺមានសមាមាត្រអេក្រង់ទំហំ 1920*1080 កម្រិត 16:9 IPS FHD និង សមាមាត្រអេក្រង់ 87% ដែលការបង្ហាញកាន់តែធំ ។ កាន់តែពិសេសផងដែរដែលអេក្រង់ Matebook D 15 មានបច្ចេកវិទ្យាការពារភ្នែក TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់ ដែលជួយកាត់បន្ថយហានិភ័យនៃការប្រើប្រាស់កុំព្យូទ័រ អស់រយៈពេលជាច្រើនម៉ោង។ Huawei Matebook D 15 ប្រើឆ្នាំងសាកថ្មរហ័សបំផុត 65W Type-C ដែលអាចសាកថ្មបានលឿនដូចផ្លេកបន្ទោរត្រឹមតែ ៣០ នាទី សាកបានរហូតដល់ ៥៣%។

២.បច្ចេកវិទ្យា Huawei Share ៖

Huawei Matebook D 15 គឺ​ជា​ព្យូទ័រ​យួរដៃ ដែល​បំពាក់​នូវ​មុខងារបច្ចេកវិទ្យាឈានមុខគេសម្បូរបែបដ៏មានឥទ្ធិពលបំផុតបើប្រៀបធៀបជាមួយនឹង កុំព្យូទ័រយួរដៃខ្ទង់តម្លៃប្រហាក់ប្រហែលគ្នានោះ គឺបច្ចេកវិទ្យា Huawei Multi-Screen Collaboration ។ មុខងារ “Huawei Multi-Screen Collaboration” របស់ Huawei Matebook D15 អាចដាក់អេក្រង់ទូរសព្ទ​លើ​អេក្រង់កុំព្យូទ័របានយ៉ាងងាយស្រួល និង អនុវត្ត​អន្តរ​ប្រតិបត្តិការ​បាន។ ហើយ​វា​ក៏អាចមានលទ្ធភាពផ្ញើឯកសារអត្ថបទរូបភាពវីដេអូ ដែលអ្នកអាចកែសម្រួលឯកសារបានយ៉ាងឆាប់រហ័សទាន់ចិត្ត មិនចាំបាច់ចំណាយពេលតភ្ជាប់ពីទូរសព្ទដៃទៅកុំព្យូទ័រតាមរយៈ​ខ្សែ USB ឬប្រើបណ្តាញភ្ជាប់ទិន្នន័យ ទិន្នន័យប៊្លូធូស ឬក៏​អ៊ីមែល​ដែលមានភាពសុំាញុំា។ លើសពីនេះទៅទៀតមុខងារចែករំលែកអេក្រង់ពីទូរសព្ទរបស់អ្នកទៅកាន់អេក្រង់កុំព្យូទ័រ Matebook D 15 (Huawei Share) អនុញាតឲ្យអ្នកកាន់តែងាយស្រួលក្នុងការគ្រប់គ្រងទិន្និន័យឯកសារសំខាន់ៗពីទូរសព្ទដៃទៅកុំព្យូទ័រ ពីកុំព្យូទ័រទៅកាន់ទូរសព្ទដៃ ធ្វើឲ្យកិច្ចការងារ អាជីវកម្ម មុខជំនួញកាន់តែរលូនតែមួយកម្រិតទៀត។

៣. ការដោះសោរដោយប្រើការសម្គាល់ស្នាមម្រាមដៃ (Fingerprint Unlock) ៖

​ជា​មួយ​ Matebook D 15 អ្នក​ប្រើប្រាស់​អាចដោះសោ​បាន​រហ័សនឹងសុវត្ថិភាពបំផុតជាមួយការមុខងារ​ស្កេន​ក្រយៅដៃដោះសោ។ វា​សម្គាល់​ស្នាម​ម្រាម​ដៃ​របស់​អ្នក​លឿន​និង​ដោយស្វ័យប្រវត្តិនៅពេលអ្នកចុចប៊ូតុងថាមពល។ នេះ​មិន​ត្រឹមតែ​ធ្វើឱ្យប្រសើរឡើងនូវសន្តិសុខការពារភាពឯកជនរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលាក្នុងការបញ្ចូលលេខសម្ងាត់បង្កើនប្រសិទ្ធភាពការិយាល័យ ១ ឆ្នាំអាចចំណេញពេលវេលាបានច្រើន។

៤. កាមេរ៉ាសុវត្ថិភាព​បង្កប់​ក្នុង Keyboard (Recessed Camera) ៖

បណ្តាញ​របស់​ពួក Hacker កាន់តែមានឥទ្ធិពលខ្លាំង ដូច្នេះអ្នកប្រើប្រាស់ជាច្រើនបានប្រើ sticker ដើម្បីបិទបាំងកាមេរ៉ាអេក្រង់កុំព្យូទ័រយួរដៃ។ សម្រាប់ Huawei Matebook D15 កាន់តែមានភាពលេចធ្លោជាមួយនឹងកាមេរ៉ា​បង្កប់​ខ្លួន​ចន្លោះ គ្រាប់ចុច F6 និង F7 របស់ក្តារចុច ហើយកាមេរ៉ានឹងលេចចេញដំណើរការស្វ័យប្រវិត្តសម្រាប់សុវត្ថិភាពឯកជនភាព។

៥. ប្រសិទ្ធភាពដំណើរការរលូន ៖

Matebook D 15 គឺជាកុំព្យូទ័រយួរដៃដែលមានតម្លៃសមរម្យ និង ប្រសិទ្ធិភាពដំណើរការរលូនដោយបំពាក់នូវ AMD R3500U processor ដោយប្រើកាតក្រាហ្វិក Radeon Vega 8 ដើម្បីផ្តល់ជូនអ្នកនូវការប្រើប្រាស់បទពិសោធន៍ប្រកបដោយប្រសិទ្ធិភាពគ្រប់ពេលបំពាក់ការងារអាជីវកម្ម ឬ លេងហ្គេមកំសាន្តកាន់តែរលូន ។ លើសពីនេះទៅទៀត Matebook D 15 ប្រើការផ្ទុកទំហំធំនៃ 25DG SSD + 1T HDD អត្រានៃប្រព័ន្ធបើកដំណើរការកម្មវិធីអាន និង ល្បឿនកាន់តែលឿនហើយលែងមានបញ្ហាយឺតទៀតឡើយដែលអនុញ្ញាតឱ្យអ្នករក្សាទុកវីដេអូ/រូបភាព/តន្ត្រីជាច្រើនសម្រាប់ការងារធ្វើដំណើរឬអាជីវកម្មរបស់អ្នក។ Huawei Matebook D 15 គឺ ជាការរួមបញ្ចូលគ្នាជាមួយភាពទាន់សម័យបែប Fashion និង មានអានុភាពជាមួយនឹងអេក្រង់ច្បាស់ អង្គផ្ទុកទិន្ន័យ 256GB ជាប្រភេទ SSD + អង្គផ្ទុកទិន្ន័យ 1TB HDD ដែលមានតម្លៃត្រឹមតែ 569 ដុល្លារប៉ុណ្ណោះ។

៦. ការធានា និង សេវាកម្ម ៖

ក្រៅពីមុខងារទំនើបៗ ក្រុមហ៊ុន Huawei បានបង្ហាញពីទំនុកចិត្តដែលមានគុណភាពពេញលេញលេខ ១ នៅប្រទេសកម្ពុជាដែលផ្តល់ការធានារយៈពេល ៣ ឆ្នាំ (2+1 ឆ្នាំបន្ថែម) លើផ្នែក Hardware និង Software ។ អតិថិជនមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាគុណភាព ព្រោះហួវៃមានមជ្ឈមណ្ឌលសេវាកម្មជួសជុលកុំព្យូរទ័រទូលំទូលាយនៅទីក្រុង ភ្នំពេញផ្សារទំនើបសូរិយាជាជាន់ទី៣ ទូរសព្ទលេខ 096 9728228 និង សៀមរាប ផ្ទះលេខ 43A វិថីព្រះសង្ឃរាជ ទេព្យវង្ស ភូមិ មណ្ឌល០១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប (នៅទល់មុខមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប)បើកដំណើរការចាប់ពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៦ ល្ងាច។ រាល់បញ្ហារបស់កុំព្យូទ័រយួរដៃរបស់អ្នកអាចទៅពិនិត្យដោយផ្ទាល់ ដោយមិនចាំបាច់រង់ចាំយូរឡើយ ។

សរុបមក កុំព្យូទ័រយួរដៃទ្រទ្រង់បច្ចេកវិទ្យាចែករំលែកអេក្រង់ទូរស័ព្ទទៅកុំព្យូទ័រដំបូងគេបង្អស់ Huawei Matebook D 15 អាចនឹងក្លាយជាស្តេចកុំព្យូទ័រដែលមានតម្លៃសមរម្យបំផុតនៅទីផ្សារឆ្នាំ 2020។ ប្រសិនជាចាប់អារម្មណ៍អាចរកទិញ Huawei Matebook D 15 ពណ៌ប្រផេះ និងពណ៌ប្រាក់ ក្នុងតម្លៃត្រឹមតែ $569 និងទទួលបានកាបូបស្ពាយមួយតម្លៃ $35 និង ការធានារយៈពេល ៣ ឆ្នាំ (2+1 ឆ្នាំបន្ថែម)។

បច្ចុប្បន្ននេះក្រុមហ៊ុនហួវៃហាក់មានប្រជាប្រិយភាពខ្លាំងលើវិស័យកុំព្យូទ័រយួរដៃ ដោយសារតែគុណភាពល្អ ភ្ជាប់បច្ចេកវិទ្យាឈានមុខនិងតម្លៃសមរម្យបំផុត។ កុំព្យូទ័រយួដៃដែលកំពុងចរាចរណ៍លើទីផ្សារកម្ពុជារួមមាន Huawei Matebook D 15 តម្លៃ $569 និង​ Huawei Matebook 13 មានទម្ងន់ស្រាលបំផុតត្រឹមតែ ១,៣ គីឡូក្រាម​ រូបរាងស្តើងតូចស្លីមស៊ីដាច់គេ (286mm x 211mm x 14.9mm) អមជាមួយនឹងរចនាបថ​អេឡេហ្គង់ល្អប្រណីត ភ្លឺចែងចាំងគ្រប់ជ្រុងដូចគ្រាប់ពេជ្រ មានអេក្រង់ទំហំ 13អ៊ីញប្រភេទ IPS ជាមួយនឹងកម្រិតបង្ហាញ 2K (2160*1440) សមាមាត្រ​អេក្រង់ 88% ដែលការបង្ហាញកាន់តែធំ ដំណើរការដោយ CPU Intel® Core™ i5-10210U ជំនាន់ទី10 ប្រើប្រាស់ OS Windows 10 Home Edition មានgraphics NVIDIA® GeForce MX250, ម៉េម៉ូរី 8GB និង Storage សម្រាប់ផ្ទុកទិន្នន័យ 512GB បំពាក់នូវបច្ចេកវិទ្យាសម្បូរបែបដូចជា ​ស្កេន​ក្រយៅដៃ Login នៅលើប៊ូតុង Power កាមេរ៉ាសុវត្ថិភាព POP UP និង បច្ចេកវិទ្យាចែករំលែកអេក្រង់ទូរសព្ទទៅកុំព្យូទ័រដំបូងគេបង្អស់ និង ថាមពលថ្ម 41.7Wh, ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Huawei 65W Super Charge អាចបើកវីដេអូជាប់រហូតដល់ទៅ 11.6h តម្លៃត្រឹមតែ 899$ សម្រាប់គ្មាន Touch Screen និងមាន Touch Screen $999 ធានា ២ឆ្នាំ (សម្រាប់ Hardware), Huawei Media Pad M6 តម្លៃ $499 និង Huawei MatePad Pro តម្លៃ $699។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ https://web.facebook.com/huaweimobilekh/ ឬទាក់ទងតាមបណ្តាហាងលក់កុំព្យូទ័រនានារួមមាន៖ ភ្នំពេញ

  • Nojima (Cambodia) Tel: 093 602 602

  • V Stor Computer Tel: 092 775 549

  • KC Pone Palace Tel: 070 234 222

  • Gold One Computer Tel: 093 909 878

  • Chantra Computer Tel: 077 630 077

  • Khun Eng Computer Tel: 012 477 868

  • Smart Axiata Tel: 010 202 857

  • Heng Vichet Tel: 081 337 373

  • Raksmey Bayon (New) Tel: 078 988 889

  • Leang Pov Tel: 012 777 833

  • T.N Tel: 010 959 525

  • CTK Tel: 081 771 515

  • C STORE Tel: 010 655 700

  • L.K.M Tel: 012 575 047

  • HOK LAY II Tel: 016 733 392

  • KHMER APSARA Tel: 081 3333 16

  • PISETH (TK) Tel: 085 756 585

  • Chomroen Tel: 081 53 7777

  • Sok Gech Phone Shop Tel: 015 866 998

  • RAKSMEY BAYON I Tel: 015 99 777 9

ក្រចេះ

  • LEANG HUY Tel: 012 85 58 38

សៀមរាប

  • ASEAN IT Computer Tel: 012 78 42 55
  • CRS Tel: 012 258 181​​
អត្ថបទថ្មី