អង្ករ​​​ខ្មែរ​ និង​​ថៃ​​ ទទួល​​ជយលាភី​អង្ករ​ល្អបំផុត​លើ​​ពិភពលោក​​

  • 2014-11-21 18:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្ករ​កម្ពុជា​បាន​ទទួល​ជយលាភី ​ចំណាត់​ថ្នាក់​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក "World Best Rice Award ”​ ចំនួន​បី​ឆ្នាំ​ជាប់​ៗ​គ្នា ​នៅ​ក្នុង​សន្និសីទ​ ​ស្រូវ​អង្ករ​ពិភពលោក​ ​លើក​ទី​ប្រាំមួយ​ ​ដែល​រៀប​ចំ​ដោយ ​THE​ RICE ​TRADER ​(TRT)​ ​​ ខណៈ​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​​ព្រឹត្តិការណ៍​ ​ស្រូវ​អង្ករ​អន្តរជាតិ​នេះ​ នៅ​សណ្ឋាគារ​សូហ្វី​តែល​ភ្នំពេញ​។​

​​

នៅ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​ បាន​​​ប្រព្រឹត្តិ​ទៅ​​​​កាល​​ពី​ថ្ងៃ​ទី​​១៨ ដល់​ ១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ កន្លង​មក​នេះ​​ អង្ករ​ផ្ការ​រំដួល ​របស់​ប្រទេស​កម្ពុជា​ ​និង​អង្ករ​ក្រហម​ របស់​ប្រទេស​​ថៃ​បាន​ទម្លាក់​ចំណាត់​ថ្នាក់​​អង្ករ​​មក​​ពី​វៀតណាម​ ​ប៉ាគីស្ថាន ​ឥណ្ឌា ​អាមេរិក ​និង​ភូមា​។​​​ ​គណៈ​វិនិច្ឆ័យ​ ​ធ្វើ​ការ​ពិចារណា​ ហើយ​បាន​បោះ​ឆ្នោត​ឲ្យ​អង្ករ​ខ្មែរ​ និង​ថៃ​​​ “ពិន្ទុ​ស្មើ​គ្នា​”​។

 

លោក ​សុខ ​ពុទ្ធិវុធ ​ប្រធានសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ថ្លែង​ថា ​​យើង​ត្រូវ​​​ពង្រឹង​គុណ​​ភាព​និង​រក្សា​កេរ្តិ៍​ឈ្មោះ​អង្ករ​ល្អ​​​កម្ពុជា​​ ទៅ​​កាន់​ពិភពលោក​​​បាន​ស្គាល់​កាន់​តែ​ច្រើន​​។​លោក​សង្ឃឹម​ថា​ កសិករ​ទាំង​អស់​នឹង​មាន​ទឹក​ចិត្ត​ ​​ខិត​ខំ​ផលិត​ស្រូវ​អង្ករ​ល្អ​ ​​ឲ្យ​បាន​កាន់​តែ​​​ច្រើន​​ឡើង​​​​ ដើម្បី​​នាំ​ចេញ​។

 

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល កម្ពុជា​បាន​នាំ​ចេញ​អង្ករ ២០១ ៨៩៩ ​តោន​នៅ​ឆ្នាំ ​២០១១​ និង​បាន​កើន​ឡើង​ដល់ ២០៥ ៧១៧ តោន​នៅ​ឆ្នាំ ២០១២ ហើយ​ក្នុង​រយៈ​ពេល ​១០ ​ខែ​ដំបូង​ក្នុង​ឆ្នាំ ២០១៣ ​កម្ពុជា​នាំ​ចេញ​អង្ករ​បាន ២៩៤ ១៥៤ ​តោន ​ដោយ​សារ​ពាន​រង្វាន់​អង្ករ​លេខ ​១ ​របស់​ពិភពលោក​នេះ​​៕

 

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី