​បង្កង​​​​ខេត្ត​តាកែវ​ ល្បីមួយ​ស្រុក​ខ្មែរ​​​អ្នក​ ភ្នំពេញ អ្នក​ខេត្ត​ណា​ក៏​មិន​រំលង​បើ​ទៅ​ដល់​

  • 2014-11-21 17:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​​ធ្វើ​ដំណើរ​​​​​​​​​ពី​​ ភ្នំពេញ​​ តាម​ផ្លូវ​​ជាតិ​លេខ​២​ ​​ជាង​៧០​គីឡូម៉ែត្រ អ្នក​​នឹង​​ទៅ​​ដល់​​ផ្លូវ​​​​​​កែង​បត់​​​​ឆ្វេង​​​ឆ្ពោះ​ទៅ​កាន់​ក្រុង​ ដូន​កែវ​ ​រួច​​​​​នឹង​ឃើញ​​​ផ្ទាំង​ប៉ាណូ​​ពណ៌​ទឹក​ក្រូច​​​ «​​​ខេត្ត​​តាកែវ​​សូម​ស្វាគមន៍​» ដែល​រំលេច​​ដោយ​នារី​​​ខ្មែរ​​កាន់​បង្កង​​រស់​រវើក ជា​សញ្ញា​ប្រាប់​​​ថា​អ្នក​បាន​​​មក​ដល់​​ខេត្ត​​ តាកែវ ​​ដ៏​ល្បី​ខាង​បង្កង​ទឹក​សាប​ ស្រស់​ថ្មី​ និង ​មាន​​ឱជារសឆ្ងាញ់​ពិសា បន្ថែម​លើ​​​ ​វប្បធម៌​តម្បាញ​សូត្រ​​​​​​​​​​។

 

 

​​អ្នក​អាច​បន្ត​ដំណើរ​ទៅ​​ត្រង់​​ រហូត​ដល់​​​​ផ្លូវ​សួន​ច្បារ​​បណ្ដោយ​មាត់​ទន្លេ រួច​ក៏​ហួស​​​​ដល់​​​ប្លុក​សម្បូរ​​​​ផ្ទះ​​ចាស់​ៗ​មួយ ​ដែល​បន្តើត​ខ្លួន​​​នៅ​មុខ​​​បឹង​បួរ​ធំ​ល្វឹងល្វើយ ​​នៅ​​ផ្នែក​ខាង​កើត​​។​​ ​​នោះ​គឺ​ផ្សារ​ ណាត់​ ដែល​ស្ថិត​នៅ​​ជ្រោយ​​ខាង​កើត​ឆៀង​​ខាង​ជើង​ក្រុង ដូន​កែវ​​ ​​។ ផ្សារ​ណាត់​​នេះ​ហើយ​ ជា​ទី​ដែល​​មាន​បង្កង​​ស្រស់​ថ្មី​ដាក់​តាំង​លក់។ ​​​អ្នក​​​អាច​ជៀវ​​​​​​បង្កង​ល្អៗ​​​ និង​មាន​សេវា​​ចម្អិន​ឲ្យ​ភ្លាមៗ ​​​បើ​​អ្នក​ត្រូវ​ការ។

 

 

និយាយ​ពី​​​របរ​លក់​​បង្កង​​របស់​អ្នក​​ ដូន​កែវ ​នេះ​​​ចាប់​ផ្ដើម ​​រីក​​ចម្រើន​បន្តិច​ម្ដងៗ ហើយ​​កេរ្តិ៍ឈ្មោះ​​​បង្កង​ទី​នោះ ​ក៏​​កាន់​តែ​ល្បី​​ឡើង​ៗ​​សន្សឹម​​​​ រហូត​​អ្នក​ភ្នំពេញ ឬ​ អ្នក​ខេត្ត​ផ្សេងៗ​​​​ ​​ដែល​មាន​​ធនធាន​សមរម្យ​ ​មិន​​​ភ្លេច​សាក​ឱជារស​​​​​ល្បី​របស់​វា​ឡើយ ​បើ​គេ​ទៅ​ដល់​ទី​នោះ ទោះ​បង្កង​ថ្លៃ បើ​ធៀប​​ម្ហូប​អាហារ​ផ្សេងៗ​។

 

 

លោក ឈន រដ្ឋា ​​​​អាជីវក​​​​​បង្កង​ធម្មជាតិ​​​​នៅ​​​តូប ​«បង្កង​ខេត្ត​តាកែវ​» ​ទីតាំង​ខាង​ត្បូង​វិមាន​ឯក​រាជ្យ​ខេត្ត​ ថា ​​​​បង្កង​នៅ​ទី​នោះ​ មាន​​​៣​គុណភាព អាស្រ័យ​លើ​ទំហំ​របស់​​បង្កង​​​។ ​តម្លៃ​ដែល​លោក​ទើប​ប្រាប់​ Sabay មុន​នេះ​គឺ​​​ បង្កង​លេខ​១​​ជា​ទូទៅ​​​ថ្លៃ ២៩​ដុល្លារ​ លេខ​​២​តម្លៃ​២២​ដុល្លារ និង​លេខ​៣​តម្លៃ​ ១៧​ដុល្លារ ​ក្នុង​មួយ​គីឡូក្រាម​។

 

 

ប៉ុន្តែ​លោក​ថា​បើ​​ថ្ងៃ​សៅរ៍​អាទិត្យ និង​បុណ្យ​ទាន​ធំៗ​​​​​​ ការ​កុម្ម៉ង់​​ទិញ​កើន​ឡើង​ ​ហើយ​ជា​ទូទៅ​បង្កង​នឹង​ឡើង​ថ្លៃ​ ​ពី​២​​ទៅ​​៣​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​​​ ខុស​ពី​ថ្ងៃ​ធម្ម​តា។ ​​លោក​ថា​ដូច​ជា​កាល​​បុណ្យ​អុំ​ទូក​ថ្មី​ៗ​ជា​ដើម​ តម្លៃ​បាន​កើន​លើស ​​ថ្ងៃ​ធម្មតា​​ក្នុង​មួយ​គីឡូ​ ៧​ដុល្លារ​ឯណោះ។ ​រី​ឯ​​​អតិថិជន ​ភាគ​ច្រើន​គឺ​​​កុម្ម៉ង់​​ទិញ​​​​ពី ភ្នំពេញ​និង​ខេត្ត​ឆ្ងាយ​ក៏​មាន​ដែរ​​​​​។ "​​ពី​ខេត្ត​ផ្សេង​​​​រហូត​ដល់ ប៉ោយប៉ែត បន្ទាយ​មានជ័យ សៀម​រាប​​​ អ្នក​​ខ្លះ​គេ​​កុម្ម៉ង់​​ផ្ញើ​ទៅ​ដល់ ​អាមេរិក"។ អាជីវករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ប្រាប់​ការ​​គាំទ្រ ​បង្កង​​តាកែវ។

 

 

​បើ​អ្នក​​ចង់ ​ញ៉ាំ​​បង្កង ​​​តាកែវ មិន​​មែន​​មាន​គ្រប់​តែ​ខែ​គ្រប់​រដូវ​នោះ​ទេ ហើយ​​គួរ​ប្រយ័ត្ន​​​ប៉ះ​បង្កង​ចិញ្ចឹម​​ដែល​​មិន​មាន​រសជាតិ​​ឆ្ងាញ់​ដូច ​បង្កង​ទន្លេ​សុទ្ធ។ ​​អាជីវ​ករ​​ក្រុង​ដូន​​កែវ បាន​​ប្រមូល​ទិញ​ បង្កង​​ធម្មជាតិ​ទាំង​នោះ​ ពី​​ប្រជា​នេសាទ​នៅ ស្រុក​អង្គរ​បូ​រី អតីត​​ដែន​ដី នគរ​គោកធ្លក​ ដ៏​ដំបូង​​របស់​ខ្មែរ។ ​​​​រួច​​​បើ​ចង់​​ធ្វើ​ដំណើរ​​ពី ក្រុង​ដូន​កែវ ​​ទៅ​គឺ​ត្រូវ​ជិះ​ទូក​ឬ​អូប័រ​​ ​ចម្ងាយ​ពី​២០​ទៅ​៣០​គីឡូម៉ែត្រ​ ដើម្បី​ទៅ​​ដល់​​ស្រុក​មួយ​នៃ​ខេត្ត​កែវ ដែល​ហ៊ុមព័ទ្ធ​​ដោយ​បឹង​បួរ​​មួយ​នេះ​​​។

 

​​បង្កង​ ដែល​​ប្រជាជន​​​នេសាទ​ពី​បឹង​​នោះ មាន​ចាប់​ពី​ខែ​​​កក្កដា ​រហូត​ដល់​ខែ​​​មករា​។ ​ប៉ុន្តែ​​ បង្កង​​​សម្បូរ​និង​​ធំ​ល្អ​ៗ​​បំផុត​ មាន​នៅ​ខែ​​វិច្ឆិកា​​និង​​ធ្នូ​​ចុង​ឆ្នាំ​​។ ​ សល់​ពី​នោះ​បង្កង​មាន​លក់​ភាគ​ច្រើន​នាំ​ពី វៀតណាម មិន​មែន​បង្កង​ធម្មជាតិ​ឡើយ។

​បើ​​ចៃដន្យ​​បាន​​​ទៅ​លេង​​ខេត្ត តាកែវ កុំ​ភ្លេច​ភ្លក់​ បង្កង​ទន្លេ​ណា៎!​ ដើម្បី​ដឹង​ថា​ម៉េច​ក៏​វា​ល្បី​?​ ហើយ​​​ប្រិយមិត្ត​​​ក៏​អាច​​ទាក់ទង​កុម្ម៉ង់ ឬ​សាក​សួរ​​ទៅ​​​​តូប​ «​បង្កង​ខេត្ត​តាកែវ​»​​ ក្បែរ​វិមាន​​ឯករាជ្យ​ តាម​ទូរសព្ទ​លេខ​ ០៩៧ ៩៩៩៩ ១០៣៕

យុវវ័យភាគច្រើន​រិះគន់​អ្នក​ហូបម្ហូប​សាច់ឆ្កែ

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​

រូប​ភាព​សុំ​សិទ្ធ​​៖ បង្កង​ខេត្ត​តាកែវ​​​

អត្ថបទពេញនិយម