​​សម័យ​ទំនើប​​កំពុង​រុញ​ច្រាន​​​​​ អគារ​​ចាស់​​ៗ​នៅ​បាត់​ដំបង ​​​ឈាន​​ទៅ​​​សាបសូន្យ​សន្សឹម​ៗ ​​ ​

  • 2014-11-18 18:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ស្ថាបត្យកម្ម​អគារ​ចាស់​ៗ​​​​​បន្សល់​ពី​សម័យ​អាណានិគម​​បារាំង​នៅ​ទូទាំង​​ក្រុង ​​បាត់​ដំបង ​​​​បច្ចុប្បន្ន​​​​នៅ​សេសសល់​​​​ប្រមាណ​ ៨០០​អគារ​​។ នេះ​បើ​​តាម​​ការ​ថ្លែង​របស់​​​​លោក គឹម សោភ័ណ្ឌ ប្រធាន​​មន្ទីរ​​​បេតិកភណ្ឌ​​ខេត្ត​បាត់​​ដំបង។

 

​​បាត់​ដំបង ​ជា​​ទី​មាន​ ​មរតក​​​លំនៅឋាន​​​​​បែប​អឺរ៉ុប​ទាំង​នេះ​ច្រើន​ជាង​​ខេត្ត​​ណា​ៗ​ទាំង​អស់ ​និង​បាន​ទាក់​ទាញ​ទេសចរណ៍​ពិសេស​ក្រុម​​អឺរ៉ុប​​តាម​រយៈ​​សោភ័ណភាព​អគារ​បន្សល់​​មក​រាប់​​​រាប់​ទសវត្ស​​​អស់​នេះ​។ ​ប៉ុន្តែ​អគារ​​​ចំណាស់​ៗ​​ទាំង​​នេះ​ កំពុង​ប្រឈម​​នឹង​ការ​បាត់​បង់​​​បន្តិច​ម្ដង​ៗ​ ដោយ​សារ​ភាព​ទ្រុឌទ្រោម​ និង​​ការ​​កែ​ច្នៃ​​ឲ្យ​ទៅ​ជា​សំណង់​​ស៊ីវិល័យ​វិញ។ ​លោក គឹម សោភ័ណ្ឌ ​រៀប​រាប់​ខ្លះ​ៗ​​​​ពី​ស្ថានភាព​​​បាត់​បង់​អគារ​ចាស់​ៗ​៖ ​"​​​​វា​ទាក់​ទាញ​​​អ្នក​ទេសចរណ៍​​ ខ្លាំង​បំផុត​​ពួក​អឺរ៉ុប។ ​​ពួក​គេ​ចង់​​ឃើញ​​ពី​ទិដ្ឋភាព​សម័យ​​អាណានិគម​បារាំង​វា​បែប​ណា? ​​ពួក​គេ​ចង់​ឃើញ​ ព្រោះ​ថា​​បើ​នៅ​ វៀតណាម ​​អី​វា​បាត់​បង់​អស់​ហើយ​​។ ​ជាក់​​ស្ដែង​​ដូច​ជា​នៅ​​​​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​​៥​​​ វា​​ប្រេះ​ស្រាំ​ អីចឹង​គេ​​បាន​វាយ​​កម្ទេច​សង់​ជា​​ផ្ទះ​ល្វែង​ៗ​​ថ្មី​​​។"។

 

កម្ពុជាស្ថិតក្នុងប្រទេស៦ ដែល​អាច​ដើរ​លេង​សប្បាយ​ហើយ​ចាយ​តិច​បំផុត

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា

អត្ថបទថ្មី