ស្ប៉ត​​​​កន្លះ​នាទី​​បាចសាច​​​ទេសចរណ៍​ខ្មែរ​​​ទៅ​ពិភពលោក​តាម CNN ​​ចំណាយ​​​ជិត​លាន​​ដុល្លារ

  • 2014-09-26 17:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ទាញ​​កំណើន​សន្ទុះ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មក​កម្ពុជា ក្រសួង​​​ទេសចរណ៍​​​បាន​ដាក់​ស្ពត​ផ្សព្វផ្សាយ​លើ​​​​​ទូរទស្សន៍​​ពិភពលោក ​​ដែល​មាន​មូលដ្ឋាន​មេ​នៅ​​រដ្ឋ​​អាតាឡង់តា​ សហរដ្ឋ​អាមេរិក​​គឺ CNN ​តាំង​ពី​ ២០១១​មក​​ម៉្លេះ។

 

 

ប្រជាជន​ខ្មែរ​​​​​និយម​មើល​​​ប៉ុស្តិ៍​​​ទូរទស្សន៍​មាន​ឥទ្ធិពល​លើ​លោក​​ដែល​​ប្រតិបត្តិការ​​តាំង​ពី​ឆ្នាំ​​​​១៩៨០​មួយ​នេះ ​​ប្រាកដ​ជា​ធ្លាប់​ឃើញ​​វីដេអូ​​ពាណិជ្ជកម្ម​​ខ្លី ដែល​បង្ហាញ​​ពី​​​​​បណ្ដុំ​ស្នូល​ទេសចរណ៍​​ដែន​សុវណ្ណភូមិ​​ ​ដូច​ជា​​សម្រស់​ធម្មជាតិ​ដ៏​បំព្រង​​ ​ប្រាសាទ​​​បុរាណ​មាន​ក្បូរក្បាច់​វិចិត្រ​ ឆ្នេរ​កោះ​ ​ម្ហូប​អាហារ និង​​​វប្បធម៌​នៃ​បដិសណ្ឋារកិច្ច​​​ទន់ភ្លន់​​ ជា​ដើម​​ ក្នុង​វីដេអូ​ដ៏​ទាក់ទាញ​​នោះ​​។ ​​វីដេអូ​សំញែង​សម្រស់​កម្ពុជា​នេះ​ ក៏​ជា​​យុទ្ធសាស្ត្រ​ស្នូល​របស់​​កម្ពុជា​ ដើម្បី​​ឆក​យក​ភ្ញៀវ​ទេសចរណ៍​ឲ្យ​កើន​ផុត​​ឆ្នាំ​២០១៣​ទៅ​មិញ ​​ដែល​បាន​បំបែក​កំណត់​ត្រា​​​​ទាញ​​បាន​ភ្ញៀវ​​​​​​ ៤,២​លាន​នាក់ និង​​ស្រូប​ចំណូល​ជាង​ ២,៥​ពាន់​លាន​ដុល្លារ ស្មើ​​នឹង​​១៦% ​នៃ GDP ជាតិ​​​​​។

​​

អាន​អត្ថបទ៖ បន្ទាយ​ឆ្មារ​ ស្ថិត​ក្នុង​ចំណោម​រតនសម្បត្តិ​ពិភពលោក​ទាំង​៥​ដែល​គេ​មើល​រំលង​ ​

 

ប៉ុន្តែ​មិត្ត​អ្នក​អាន​ខ្លះ ​ប្រហែល​មិន​ដឹង​ទេ​ថា​តើ​ កម្ពុជា ត្រូវ​ចំណាយ​ប៉ុណ្ណា​​​ ដើម្បី​ប្រើប្រាស់​វីដេអូ​​​៣០​វិនាទី​នេះ​​បាច​សាច​ទៅ​​ក្រសែ​ភ្នែក​​​ ប្រជាជន​លើ​លោក​ទាំង​មូល​​​​​?

 

អាន​អត្ថបទ៖ ៥​ឆ្នេរ​​ស្អាត​ដាច់​គេ​​​នៅ​​កម្ពុជា​​​ណែនាំ​ទៅ​ពិភពលោក​​​​ដោយ CNN

 

បើ​តាមការ​​​​រាយការណ៍​​ របស់​​​កាសែត ភ្នំពេញប៉ុស្តិ៍​ កាល​​ពី​ពេល​​​​កន្លង​ទៅ​​ថា ​គម្រោង​ថវិកា​ដែល​កម្ពុជា​ចំណាយ​ទៅ​​​​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​លើ CNN ឆ្នាំ​២០១៤​នេះ​​មាន ៨០​ម៉ឺន​ដុល្លារ។ ​​ថ្វី​បើ​​ចំណាយ​នេះ​តិច​​​ធៀប​នឹង​ប្រទេស​ជិត​ខាង តែ​វា​​​​កើន​លើស​ឆ្នាំ​ទៅមិញ​ ដែល​​​ចាយ​​​៧០ ម៉ឺន​​ដុល្លារ​​។

 

រី​ឯ​​​គម្រោង​ថវិកា​សរុប​​​សម្រាប់​ផ្សព្វផ្សាយ​ទេសចរណ៍​​ជាតិ​ឆ្នាំ​២០១៤​​ មាន​ ​៣,៥​ លាន​ដុល្លារ​។ ​​ខ្ទង់​ចំណាយ​នេះ​រ៉ាប់រង​​​ដល់​​ការ​​​រៀប​ចំ​និង​ចូល​រួម​​​ព្រឹត្តិការណ៍​នានា​ដែល​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ទាំង​ក្នុង​និង​ក្រៅ​​ប្រទេស ពិសេស​​ការ​រៀបចំ​​​ពិព័រណ៍ PATA Travel Mart 2014។

 

​បើ​តាម​​ទីភ្នាក់ងារ​​សារព័ត៌មាន​​រដ្ឋ​ចិន Xinhua ថា​​​​ជា​លទ្ធផល​​បរិមាណ​​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​​ចូល​មក​កម្ពុជា​នៅ​​ ៧​ខែ​ដើម​ឆ្នាំ​២០១៤​នេះ​មាន ​២,៤៥​លាន​​នាក់ ដែល​នេះ​បាន​ស្ទុះ​​លើស​ឆ្នាំ​​មុន​​ចំនួន ៤,៥ ភាគ​រយ បើ​គិត​​ពេល​វេលា​ដូច​គ្នា៕

ស្ពត​ផ្សព្វផ្សាយ​លើ​ CNN ឆ្នាំ​២០១៤

http://youtu.be/pEjkURA5iuI

 

 

អត្ថបទ៖ ​ប៉ែន​ សុផាន់ណា​​

 

 

 

 

 

អត្ថបទថ្មី