បន្ទាយ​ឆ្មារ​ ស្ថិត​ក្នុង​ចំណោម​រតនសម្បត្តិ​ពិភពលោក​ទាំង​៥​ដែល​គេ​មើល​រំលង​ ​

  • 2014-09-17 15:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ទីតាំង​អស្ចារ្យ​ជា​ច្រើន​ដែល​ត្រូវ​គេ​​ទទួល​ស្គាល់ និង​ចាត់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក។ ទន្ទឹម​នឹង​នោះ​ដែរ ក៏​មាន​រតនសម្បត្តិ​ពិភពលោក​​ចំនួន ៥ ត្រូវ​បាន​គេ​មើល​រំលង ដែល​ក្នុង​នោះ​ក៏​មាន​ប្រាសាទ​បន្ទាយ​ឆ្មារ​ របស់​កម្ពុជា​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ CNN។

 

ទីក្រុង​បុរាណ Pingyao ប្រទេស​ចិន

 

​Pingyao ជា​ទីក្រុង​បុរាណ​របស់​ចិន​តាំង​ពី​រជ្ជកាល​ Ming និង Qing (ឆ្នាំ​១៣៦៨ ដល់​១៩១១)។ អគារ​ជិត​៤០០ក្នុង​ចំណោម​សំណង់​អគារ​៤០០០កាល​ពី​សម័យ​នោះ នៅ​តែ​ឈរ​ជើង​នៅ​ឡើយ​នៅ​សម័យ​នេះ។

 

ចុច​អាន៖ ឆ្នេរ​សមុទ្រ​ដ៏​ល្បី​ល្បាញ​​របស់​​​ខ្មែរ​ បង្អួត​​​​ខ្លួន​​យ៉ាង​ត្រដែត​នៅ​​ចិន​

 

តំបន់​បុរាណ Chavin de Huantar ប្រទេស​ប៉េរូ​

 

តំបន់​ទេសចរ​ដ៏​ល្បី​នៅ​ប៉េរូ​ គឺ Machu Picchu ដោយ​សារ​តែ​វា​ជា​​ទីក្រុង​បុរាណ​ដ៏​ស្រស់​ស្អាត​មួយ ប៉ុន្តែ​ធាតុ​ពិត​ប្រទេស​នេះ​នៅ​មាន​ទីតាំង​ដ៏​អស្ចារ្យ​មួយ​ទៀត គឺ Chavin de Huantar។ តំបន់​បុរាណ​ដែល​គេ​មិន​សូវ​បាន​ឮ​នេះ មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​ឆ្នាំ​១៥០០មុន​គ្រិស្តសករាជ ដល់​ឆ្នាំ​៤០០មុន​គ្រិស្តសករាជ។ តំបន់​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ២៥០គីឡូម៉ែត្រ​ពី​ទីក្រុង Lima។

 

ចុច​អាន៖ ៥​ឆ្នេរ​​ស្អាត​ដាច់​គេ​​​នៅ​​កម្ពុជា​​​ណែនាំ​ទៅ​ពិភពលោក​​​​ដោយ CNN

 

តំបន់​បុរេប្រវត្តិ Catalhoyuk ប្រទេស​ទួរគី

Catalhoyuk គឺ​ជា​តំបន់​បុរេប្រវត្តិ​មួយ​ដ៏​អស្ចារ្យ​​ ដែល​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​នៅ​សម័យ​នេះ។ វា​ជា​តំបន់​ដែល​បង្ហាញ​ពី​អរិយធម៌​ដ៏​ចំណាស់ តាំង​ពី​១ម៉ឺន​ឆ្នាំ​មុន ហើយ​ក៏​ជា​ទីតាំង​ដែល​គេ​ចាត់​ទុក​ថា​ជា​ដើម​កំណើត​នៃ​មនុស្ស​ដែល​រស់​នៅ​មជ្ឈិមបូព៌ា​នា​សម័យ​បច្ចុប្បន្ន​ផង​ដែរ។

ចុច​អាន៖ យន្តហោះ​​ធំ​ៗ​​ធ្លាក់​​ក្នុង​ស្រុក​ខ្មែរ​មិន​អាច​បំភ្លេច​បាន!

 

ទីក្រុង​បុរាណ Hampi ប្រទេស​ឥណ្ឌា

Hampi ជា​ទីក្រុង​បុរាណ​មួយ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា។ វា​ជា​រាជធានី​ចុង​ក្រោយ​នៃ​ព្រះរាជាណាចក្រ​ហិណ្ឌូ​ Vijayanagar។ នៅ​ក្នុង​ទីក្រុង​បុរាណ​នេះ នៅ​មាន​ប្រាសាទ​មួយ​ចំនួន ដែល​មិន​ទាន់​បាត់​រូបរាង​​នៅ​ឡើយ ដូច​ជា​ប្រាសាទ Krishna និង​ប្រាសាទ Chandramauleshwar ជា​ដើម។

 

ចុច​អាន៖ នេតយ៉ង់ វិទ្យាល័យ​​​ដ៏​ចំណាស់​​​នៃ​ក្រុង​បាត់ដំបង

 

​ប្រាសាទ​បុរាណ បន្ទាយឆ្មារ ប្រទេស​កម្ពុជា

បន្ទាយឆ្មារ ជា​ប្រាសាទ​បុរាណ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ភាគ​ខាង​ពាយព្យ​ ប្រទេស​កម្ពុជា។ ប្រាសាទ​នេះ​ ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ចាប់​ពី​គ្រិស្តសករាជ ១១៨១ ដល់​១២១៩។ លោក Tony Wheeler ដែល​ជា​សហ​ស្ថាបនិក​របស់ Lonely Planet បាន​បញ្ជាក់​ថា​ប្រាសាទ​នេះ​ជា​តំបន់​ដ៏​អស្ចារ្យ​មួយ​ដែល​ធ្វើ​ឲ្យ​ទេសចរ​លាន់​មាត់​ថា "Wow!” ពេល​បាន​ឃើញ។ ការ​ដែល​ CNN បាន​ចាត់​ថ្នាក់​ប្រាសាទ​នេះ​ជា​រតនសម្បតិ្ត​ពិភពលោក​ដែល​ត្រូវ​បាន​គេ​មើល​រំលង គឺ​ដោយ​សារ​តែ​ភាព​អស្ចារ្យ​របស់​ប្រាសាទ​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក​​ដូច​តំបន់​បេតិកភណ្ឌ​​ពិភពលោក​ផ្សេង​ទៀត​នោះ​ទេ។

ចុច​អាន៖ អ្នក​​មគ្គុទ្ទេសក៍​តូច​ៗ​​រំលេច​​​​​ឆោម​សម្រស់​​​​លើ​ដែន​​សម្បត្តិ​វប្បធម៌​​​​ដូន​តា

 

ដោយ៖ សុខ សុវត្ថិ ប្រភព៖ CNN