៥​ឆ្នេរ​​ស្អាត​ដាច់​គេ​​​នៅ​​កម្ពុជា​​​ណែនាំ​ទៅ​ពិភពលោក​​​​ដោយ CNN

  • 2014-09-15 16:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​ អូឈើទាល ជា​ឆ្នេរ​ដ៏​ពេញ​និយម​​​ ដោយសារ​​​សម្បូរ​អ្នក​ទៅ​លម្ហែ​ច្រើន​​បំផុត​​ តែ​វា​​ពុំ​បាន​ជាប់​ជា​ឆ្នេរ​ដ៏​​ស្រស់​ស្អាត​បំផុត​ទាំង​៥​ប្រចាំ​ស្រុក​ខ្មែរ​​​ ​ដែល​ CNN ចុះ​ផ្សាយ​លើ​ផ្នែក​ទេសចរណ៍​​​ពិភពលោក​របស់​ខ្លួន​នោះ​ទេ។ អីចឹង ​ចុះ​ឆ្នេរ​ណា​ខ្លះ​ទៅ​​ដែល​​​ជា​ឆ្នេរ​ស្អាត​បំផុត​នៅ​កម្ពុជា​?

 ​​​​​​​​អ្នក​​មគ្គុទ្ទេសក៍​តូច​ៗ​​រំលេច​​​​​ឆោម​សម្រស់​​​​លើ​ដែន​​សម្បត្តិ​វប្បធម៌​​​​ដូន​តា

ឆ្នេរ​​​កោះ​រ៉ុង​

 

គេ​ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​ចម្ងាយ​​ប្រមាណ​​៤៣​គីឡូម៉ែត្រ ​ពី​ឆ្នេរ​​​​​​​​ព្រះ​សីហនុ​​ឆ្ពោះ​ទៅ​កាន់​ឈូង​សមុទ្រ​ថៃ​​ អស់​ពេល​​ពី​២​ទៅ​៣​ម៉ោង​ ទើប​​ដល់​​ឆ្នេរ​​​ខ្សាច់​សក្បុស​ដ៏​វែង​អន្លាយ​​​ ​​​​ដែល​លាត​សន្ធឹង​​ប្រមាណ​៥​គីឡូម៉ែត្រ​មួយ​នេះ។

 

 

 

 

ឆ្នេរ​​​ឡង់សិត​​ ​ឆ្នេរ​ឡង់សិត ​​​​លាត​​លើ​​គែម​ឆក​មុទ្រ​តូច​មួយ​​នៅ​ភាគ​ខាង​ត្បូង​​កោះ​រ៉ុង​ដែរ។ ​ក្រៅ​​ពី​​​មាន​ឆ្នេរ​ទាក់ទាញ​ ប្រជាជន​ទី​នោះ​​មាន​ដាំ​ដូង ​ស្វាយ​ និង​ស្វាយ​ចន្ទី​ជា​ដើម។

 

 

ឆ្នេរ​ខ្ជិល (Lazy Beach) ​លើ​កោះ​​រ៉ុងសន្លឹម​

 

អ្នក​ត្រូវ​ចំណាយ​ពេល​ប្រហែល​២​ម៉ោង​ចេញ​ពី​ឆ្នេរ​​ព្រះសីហនុ​ ទើប​ទៅ​ដល់​ឆ្នេរ​ខ្ជិល នៃ​​​​​កោះ​រ៉ុង​សន្លឹម​។ ​​​​ការ​ធ្វើ​ដំណើរ​​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច​ខ្លះ តែ​​​​ទេសភាព​នៅ​ទី​​​ស្រស់​​​ត្រកាល​​​​​មែន​ទែន​។

 

 

 

កោះ​ថ្មី​​នៅ​ឧទ្យាន​ជាតិ​រៀម​

 

ឧទ្យាន​​ជាតិ​រៀម ជា​​តំបន់​ឆ្នេរ​ដ៏​ឆើតឆាយ​ផ្ដាច់​គេ​នៅ​កម្ពុជា រាប់​ទាំង​កោះ​ថ្មី​ ដែល​​ជា​កូន​កោះ​​​រុំ​ព័ទ្ធ​ដោយ​ដើម​កោងកាង​។

 

 

ឆ្នេរ​សុខា​

 

ឆ្នេរ​​​​​ឯកជន​​របស់​សណ្ឋាគារ​ប្រណិត​មួយ​នេះ​​​ឯង ​​​​មាន​​ខ្សាច់​ល្អ​ប្រណិត​​លាត​សន្ធឹង​ជាង​​មួយ​គីឡូម៉ែត្រ​។ ​​ផ្នែក​​ចុង​ខាង​កើត​នៃ​ឆ្នេរ​មួយ​នេះ​​អនុញ្ញាត​​ឲ្យ​គេ​លេង​​​ ​តែ​​​ផ្នែក​​​ដទៃ​ទៀត​សម្រាប់​តែ​​ភ្ញៀវ​ឯកជន​តែ​ប៉ុណ្ណោះ។

 

 

ប្រែ​សម្រួល៖ ប៉ែន សុផាន់ណា​ ប្រភព & រូបភាព​៖ CNN