​​​​​​​​អ្នក​​មគ្គុទ្ទេសក៍​តូច​ៗ​​រំលេច​​​​​ឆោម​សម្រស់​​​​លើ​ដែន​​សម្បត្តិ​វប្បធម៌​​​​ដូន​តា

  • 2014-09-12 18:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លិត​ធ្វើ​ពី ​​​​បន្ទោះ​ឫស្សី​​លាប​ពណ៌​ចម្រុះ​ឆើត​ កាន់​ជាប់​ដៃ​ ឲ្យ​តែ​ឃើញ​​​ភ្ញៀវ​ទៅ​ដល់​​​ជណ្ដើរ​ជើង​ភ្នំ​ ក្មេង​ស្រី​តូច​ៗ​ទាំង​នេះ​ ចាប់​ផ្ដើម​​ប្រញាប់​ចូល​ទៅ​​ក្បែរ​​បក់​ផ្លិត​​ឲ្យ​​ កំដរ​​អ្នក​ឡើង​ជណ្ដើរ​ដែល​កំពុង​បែក​ញើស​ជោគ​ខ្លួន ​ដើរ​​ឡើង​​​​​ភ្នំ​​មួយ​​កាំ​ម្ដង​ៗ​ ​​​​រហូត​ដល់​​ប្រាសាទ​​​​លើ​កំពូល​​។

 

 នេតយ៉ង់ វិទ្យាល័យ​​​ដ៏​ចំណាស់​​​នៃ​ក្រុង​បាត់ដំបង ​​

 

នេះ​ជា​ទិដ្ឋភាព​ក្មេង​​តូច​​​​ៗ​នៅ​​​​ឯ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ ភ្នំ​បាណន់ ​ដែល​មាន​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ ចេញ​ពី​ក្រុង​បាត់​ដំបង​ទៅ​ទិស​ខាង​ត្បូង។

 

តាម​ការ​សាកសួរ​ ក្មេង​ៗ​​​​ដែល​មាន​លំនៅ​នៅ​​​​ភូមិ​​​ក្បែរ​ៗ​​ភ្នំ​​​ទាំង​នេះ​ តែង​​ទៅ​បក់​ផ្លិត​ឲ្យ​ភ្ញៀវ​ ដើម្បី​​បាន​​ប្រាក់​ខ្លះ​​រាល់​ពេល​ទំនេរ​​ពី​រៀន​​នៅ​សាលា។ ​​បើ​ថ្ងៃ​អត់​រៀន​​ ពួក​គេ​​​​នៅ​ទី​នោះ​ពេញ​ៗ​​មួយ​ថ្ងៃ​​។ ​

 

ចាន់ណា ជា​ក្មេង​​​ស្រី​ម្នាក់​ចំណោម​ក្មេង​​​ស្រី​ដែល​តែង​ញញឹម​​ និង​តាម​បក់​ផ្លិត​ឲ្យ​​​​នៅ​ពេល​ អ្នក​ទេសចរណ៍​ ទៅ​ដល់​​​ប្រាសាទ​​មួយ​នេះ។ ​​​ក្មេង​ស្រី​​អាយុ​​១០​ឆ្នាំ​រូប​នេះ ភាគ​ច្រើន​​មក​ភ្នំ​នៅ​ថ្ងៃ​សៅរ៍​​និង​អាទិត្យ​ ព្រោះ​​សម្បូរ​ភ្ញៀវ​មក​លេង​​ និង​មិន​រៀន​ផង​​។

 

 

ចាន់​ណា ក៏ដូច​​​ជា​​ក្មេង​ៗ​ឯ​​ទៀត​ដែរ ​តែង​សំដៅទៅ​​រក​ភ្ញៀវ​ តែ​បើ​ភ្ញៀវ​បដិសេធ​​មិន​ឲ្យ​​បក់ ពួក​គេ​នឹង​បក​ទៅ​រក​ភ្ញៀវ​ផ្សេង​​ទៀត​ ដោយ​សុភាព​​មិន​មាត់ក​​​ឡើយ​​​​។ ​ជា​ទូទៅ​ក្មេង​ៗ​​ទាំង​នោះ ​អាច​រក​ប្រាក់​បាន​ពី​ភ្ញៀវ​​​ប្រមាណ​​​មួយ​ម៉ឺន​រៀល​​​​ក្នុង​មួយ​ថ្ងៃ ជា​ថ្នូរ​នឹង​ការ​តាម​​បក់​ឲ្យ​ត្រជាក់​​​​ ដោយ​ត្រូវ​ឡើង​ចុះ​​ជណ្ដើរ​ភ្នំ​​​៣៥០​កាំ​មួយ​នេះ ​​​​៥បក​ក្នុង​មួយ​ថៃ​​​​​​ឬ​លើស​​នេះ​ ​អាស្រ័យ​​ថា​ភ្ញៀវ​ច្រើន​ឬ​អត់​​។​

 

​តែ​បើ​ថា​ថ្ងៃ​បុណ្យ​ទាន​ធំ​ៗ​​ ដូច​ជា​ចូល​ឆ្នាំ​ ឬ ភ្ជុំ​បិណ្ឌ​​ ជា​ដើម​ ពួក​គេ​អាច​បាន​ប្រាក់​​​ដល់​៤​​ឬ​​៥ម៉ឺន ​ព្រោះ​ថា​សម្បូរ​អ្នក​​ទៅ​លេង​ តែ​ហត់​បន្តិច​ព្រោះ​ជួន​អី​​ឡើង​ចុះ​ៗ​​ជណ្ដើរ​​មួយ​ថ្ងៃ​វាល់​​ល្ងាច សឹម​ទៅ​ផ្ទះ​វិញ​​​​​។

 

 

ក្មេង​​ស្រី​ទាំង​នេះ​ត្បិត​តែ​តូច​ៗ តែ​​​ពួក​គេ​​​​​អាច​​បរិយាយ​ប្រាប់​អ្នក​ទេសចរណ៍​​​ទាំង​អំបាលម៉ាន​​​​ថា​​​ដើម​កំណើត​ប្រសាទ​នេះ​មក​ពី​ណា ព្រះរាជ​រូប​ណា​ជា​​កសាង។ គេ​​ស្គាល់​​ភូមិ​សាស្ត្រ​កំពូល​ប្រសាទ​ ថា​ត្រូវ​ថត​រូប​ទី​ណា​ស្អាត ឈរ​​នៅ​ទី​ណា​អាច​មើល​ឃើញ​ទេសភាព​ដ៏​​ដ៏​ទាក់ទាញ​​​​របស់​ភ្នំ​សំពៅ និង​ប្រាប់​អ្នក​ទេសចរណ៍​ ពី​​ផ្លូវ​​ល្អាង​​ភ្នំ​បាណន់​​ បើ​គេ​ចាប់​អារម្មណ៍​ចង់​ទៅ។

 

ចាន់ណា

 

អត្ថបទ៖ ប៉ែន សុផាន់ណា​​