ឆ្នេរ​សមុទ្រ​ខ្មែរ​ បង្អួត​​​​ខ្លួនជាទីមោទនៈ​​នៅ​​ចិន​

  • 2014-09-17 15:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"តារា​រះ​ពី​ទិស​និរតី​” ​របស់​ខ្មែរ​​ ដែល​ត្រូវ​បាន​ប្រសិទ្ធិ​នាម​ជា​​​ឆ្នេរ​​​ស្រស់​ស្អាត​ផ្ដាច់​គេ បាន​​​​បង្ហាញ​​ខ្លួន​​​មោទនៈក្នុង​ពិព័រណ៍​​អាស៊ាន​-ចិន ក្នុង​ទីក្រុង​ណាននីញ​ ប្រទេស​ចិន​ ខណៈ​កម្ពុជា​បាន​​រើស​យក​​​ខេត្ត​ព្រះ​សីហនុ​​​ជា​ពន្លា​ជាតិ​មួយ​ ក្រោម​ប្រធាន​បទ«ខេត្ត​ព្រះសីហនុ​ខេត្ត​ស្រស់​ប្រិមប្រិយ​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»

សូមចុចអាន៖ កំពង់​ផែ​ស្វយ័ត​​ក្រុងព្រះសីហនុ​ ចាប់​ដៃ​​ជាមួយ​នឹង​កំពង់​ផែ ​​QINZHOU របស់​ចិន​សម្រួល​ការ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក

 

នៅ​ក្នុង​ស្តង់​នោះ​​​​គេ​សង្កេត​ឃើញ​ មាន​ការ​តាំង​រំលេច​រូប​​ភាព​ដ៏​ប្រណិត​ នៃ​ឆ្នេរ​សមុទ្រ​ និង​ ទឹក​ធ្លាក់​​​ នៃ​ ខេត្តព្រះសីហនុ ​រួមទាំង​កំពង់ផែ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង ​កោះ​តូច​ធំ​ជាច្រើន​ទៀត​ ដែល​សុទ្ធ​ជា​សក្ដានុពល​ដ៏​ទាក់​ទាញ​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​។

 

 

ឆ្លៀត​ឱកាស​​ អញ្ជើញ​ចូល​រួម​ ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​អាស៊ាន-ចិន​ កាល​​ពី​ព្រឹក​​ម្សិលមិញ​សម្ដេច​ ហ៊ុន សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏​បាន​អញ្ជើញ​​កាត់​ខ្សែ​បូណ៌​ សម្ពោធ​ និង ​ទស្សនា​ស្តង់ ទំនិញ​ផលិត​ផល​​ខ្មែរ​​​ ដែល​មាន​​អង្ករ​ ​សំលៀកបំពាក់​ធ្វើ​ពី​សូត្រ​ ​ស្រាបៀ កាហ្វេ​ ម្ហូបអាហារ​ គ្រឿ​សង្ហារិម ​គ្រឿង​ចម្លាក់ ​ព្រមទាំង​សេវាកម្ម​មួយ​ចំនួន​ទៀត៕

 

សូមចុចអាន៖ ពិព័រណ៍​អាស៊ាន​-​ចិន​លើក​ទី​ ១១ ​ឆ្នាំ​ ២០១៤​ បាន​​បើក​​ជា​ផ្លូវ​ការ​ហើយ​

 សូមចុចអាន៖ ពិព័រណ៍​អាស៊ាន​-ចិន​​ឆ្នាំ​នេះ មាន​ជិត​​ ៥០០០​ ស្តង់

មៃ សុខលីម រាយការណ៍​ពីប្រទេស​ចិន

រូបថត៖ ទូរសព្ទដៃ