ពិព័រណ៍​អាស៊ាន​-ចិន​​ឆ្នាំ​នេះ មាន​ជិត​​ ៥០០០​ ស្តង់

  • 2014-09-16 01:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​តាំង​ពិព័រណ៍​ផលិត​ផល​អាស៊ាន​-ចិន​​ឆ្នាំ​នេះ ​មាន​​​ស្តង់​ផលិត​​ផល​​សរុប​ជិត​ ៥០០០​ ស្តង់​​។ នេះ​បើ​តាម​ប្រសាសន៍​របស់ លោក Hu Suojing អគ្គនាយក​រង​​ការិយាល័យ​​ព័ត៌មាន​​ក្រសួង​ពាណិជ្ជកម្ម​ចិន ថ្លែង ក្នុង​សន្និសីទ សារព័ត៌មាន​កាល​ពី​ព្រឹក​មិញ​នេះ​។

លោក​​​បាន​និយាយ​ថា មាន​ការ​ស្នើ​សុំ​​ដាក់​តាំង​បង្ហាញ​​ផលិត​ផល​ពី​បណ្ដា​ប្រទេស​ផ្សេង​ រហូត​ដល់​ទៅ​ ៦០០៩ ​ស្តង់ ប៉ុន្តែ​ជាក់​ស្ដែង​​ មាន​​ស្តង់​ត្រឹម​ ៤៦០០ ប៉ុណ្ណោះ ខណៈ​​ស្តង់​ផលិតផល​​​​ទាំង​ក្នុង ​និង​​ក្រៅ​ពី​បណ្ដា​ប្រទេស​អាស៊ាន​បាន​​​កើន​​ឡើង​ដល់​ទៅ​​ ១២៥៩ ស្តង់។

 

មក​ដល់​ឆ្នាំ​ ២០១៤ ​គឺ​​ជា​លើក​​ទី​ ១១ ហើយ ដែល​​ការ​តាំង​ពិព័រណ៍​​ផលិត​ផល​អាស៊ាន-ចិន​ត្រូវ​បាន​ប្រារព្ធ​ឡើង នៅ​ទី​ក្រុង​ណានីញ​​ ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន។ សម្ដេច​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា​នឹង​ចូល​រួម ក្នុង​ពិធីសម្ពោធ​ពិព័រណ៍​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ស្អែក៕​

 

Sabay នឹង​ធ្វើ​សេចក្ដី​រាយការណ៍​​ជុំវិញ​ព័ត៌មាន​នៅ​ថ្ងៃស្អែក​ ពីប្រទេស​ចិន​

មៃ សុខលីម រាយការណ៍​ពី​ប្រទេសចិន