ពិព័រណ៍​អាស៊ាន​-​ចិន​លើក​ទី​ ១១ ​ឆ្នាំ​ ២០១៤​ បាន​​បើក​​ជា​ផ្លូវ​ការ​ហើយ​

  • 2014-09-16 21:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​អាស៊ាន​-​ចិន​ លើក​ទី ​១១ ​ឆ្នាំ ​២០១៤​ បាន​​បើក​​ជា​ផ្លូវ​ហើយ​​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៦ ខែ​កញ្ញានេះ ។ ការ​​តាំង​ពិព័រណ៍​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​នេះ​ ដល់​ថ្ងៃ​ទី​ ១៩​ ខែ កញ្ញា​ ឆ្នាំ​២០១៤​ ក្រោម​ប្រធានបទ​ "ការ​កសាង​ផ្លូវ​តូច​សមុទ្រ​សម្រាប់​សតវត្ស​ទី​ ២១" នៅ​ទី​ក្រុង​ណានីញ​​ ខេត្ត​ក្វាង​ស៊ី​ ប្រទេស​ចិន។

 

ពិព័រណ៍​នេះ​មាន​ក្រុមហ៊ុន​ជាង ​២០០០ ​ចូលរួម​ដោយ​មាន​ស្តង់​ជិត​ ៥.០០០​ ស្តង់​ សម្រាប់​ដាក់​តាំង​បង្ហាញ​ផលិតផល​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ក៏ ​ដូច​ជា​ផលិតផល​ក្នុង​ប្រទេស​ចិន​ផង​ដែរ​ក្នុង​នោះ​កម្ពុជា​មាន​ស្តង់​ ប្រមាណ​ជា​៨៨​ស្តង់​។​

 

សម្ដេច ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​មាន​វត្តមាន​នៅ​ក្នុង​ពិធី​ពិព័រណ៍​អាស៊ាន​-​ចិន​ លើក​ទី ​១១ ​ឆ្នាំ ​២០១៤ នៅ​ទី​ក្រុង​ណាននីង​​ ខេត្ត​ក្វាង​ស៊ី​ ប្រទេស​ចិន ដែល​សម្ដេច​អញ្ជើញ​ចូលរួម​នេះ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

សូមចុចអាន៖ ពិព័រណ៍​អាស៊ាន​-ចិន​​ឆ្នាំ​នេះ មាន​ជិត​​ ៥០០០​ ស្តង់

មៃ សុខលីម រាយការណ៍​ពី​ប្រទេស​ចិន

រូបថត៖​ ទូរសព្ទ​ដៃ iPhone 5