អាមេរិក​ និង​សម្ព័ន្ធមិត្ត​កម្ទេច​រោងចក្រ​ប្រេង​របស់​ពួក​រដ្ឋ​ឥស្លាម​ ISIS

  • 2014-09-25 19:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាមេរិក​ និង​ប្រទេស​សម្ព័ន្ធមិត្ត​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ បាន​កម្ទេច​ទីតាំង​ច្រើន​កន្លែង​របស់​ពួក​រដ្ឋ​ឥស្លាម​ជ្រុលនិយម​ ISIS ​នៅ​ភាគ​ខាងកើត​​ស៊ីរី​ ក្នុង​នោះ​ក៏​មាន​រោងចក្រ​ប្រេង​យានយន្ត​ដែរ។

 

 

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ Navy Rear Adm. John Kirby ប្រាប់​ CNN​ថា​ ការ​វាយប្រហារ​​​ជើង​អាកាស​លើ​​រោងចក្រ​ប្រេង​នេះ​ ដើម្បី​កាត់​ជំនួយ​របស់​ពួក​ ISIS​ ដែល​អាច​រក​បាន​​២​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

 

លោក​ Kirby ​បន្ត​ថា​ យន្តហោះ​ចម្បាំង​មក​ពី​អារ៉ាប៊ីសាអ៊ូឌីត​ និង​ អេមីរ៉ាត​អារ៉ាប់រួម​  បាន​ហោះ​ចេញ​ជាមួយ​យន្តហោះ​អាមេរិក​ក្នុង​​សហប្រតិបត្តិការ​ ហើយ​បាន​កម្ទេច​ទីតាំង​​ក្រុម​រដ្ឋ​ឥស្លាម​ចំនួន​១២​កន្លែង។

 

ខណៈ​យោធា​អាមេរិក​កំពុង​វាយ​តម្លៃ​​លើ​ការ​ខូចខាត​​ លោក Kirby ​និយាយ​ថា​ ការ​​វាយប្រហារ​គឺ​ទទួល​បាន​ជោគជ័យ។ "យើង​ជឿជាក់​ថា ​យើង​បាន​កម្ទេច​អ្វី​ដែល​​ចង់​បាន​ ហើយ​យើង​បាន​ធ្វើ​ឱ្យ​ខូចខាត​ ចំពោះ​អ្វី​យើង​ត្រូវ​ការ"។

 

 

 

ការ​វាយ​ប្រហារ​ជើង​អាកាស​បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង​ ក្រោយ​លោក​ បារ៉ាក់ អូបាម៉ា​ អំពាវនាវ​ឱ្យ​មាន​វិធានការណ៍​រួបរួម​មួយ​ ប្រឆាំង​ពួក​រដ្ឋ​ឥស្លាម​ជ្រុលនិយម​នេះ៕ ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ edition

អត្ថបទពេញនិយម
អត្ថបទថ្មី