Smart អះអាង​តម្លៃ​លក់​ iPhone ​របស់​ខ្លួន​ស្តង់ដា​ចេញ​ពី Apple

  • 2014-11-21 22:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart បាន​អះអាង​ថា ​iPhone ស៊េរី​ថ្មី​ដែល​ក្រុមហ៊ុន​ដាក់​លក់​ដល់​អតិថិជន​ជា​តម្លៃ Original ចេញ​ពី​ក្រុមហ៊ុន Apple។

 

 

ក្រុមហ៊ុន Smart បាន​អះអាង​បែប​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ប្រកាស​ដាក់​​លក់ iPhone ស៊េរី​ថ្មី​ក្នុង​តម្លៃ​ចាប់​ពី ៧២៨ ដុល្លារ​ឡើង​ទៅ។

 

លោក Thomas Hundt អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹង​ថា Smart ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ពី​ក្រុមហ៊ុន Apple ដើម្បី​​នាំ​ទូរសព្ទ​ស៊េរី iPhone មក​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។ ហេតុនេះ តម្លៃ​ដែល​ក្រុមហ៊ុន​ដាក់​លក់​​​ជា​តម្លៃ​ស្តង់ដា​ ដែល​កំណត់​ចេញ​ពី​ក្រុមហ៊ុន Apple មិនមែន​កំណត់​​ចេញ​​ពី​​ក្រុមហ៊ុន​នោះ​ទេ។

 

តម្លៃ​លក់ iPhone 6/6Plus របស់ក្រុមហ៊ុន Smart

 

លោក​បន្ត​ទៀត​ថា តម្លៃ​នេះ​ក៏​​មិន​ឡើង​​ឬ​ចុះ​នោះ​ដែរ។

 

ក្រុមហ៊ុន Smart បាន​ប្រកាស​ដាក់​លក់​តម្លៃ iPhone 6 មាន​តម្លៃ​ចាប់​ពី ៧២៨ ដុល្លារ​ឡើង​ទៅ​ អាស្រ័យ​តាម​​ទំហំ​ម៉េម៉ូរី។ ក្រុមហ៊ុន​នេះ​​បញ្ជាក់​ថា ​សម្រាប់​អតិថិជន​ដែល​ទិញ​ទូរសព្ទ​ពី​ក្រុមហ៊ុន​ ដូចជា​ការ​ទទួល​កញ្ចប់​សេវា​អ៊ីនធឺណិត​ប្រើ​ដោយ​ឥត​គិត​ថ្លៃ លេខ​ស៊ីម​ពិសេស រួម​ទាំង​ការ​ធានា​​ជួសជុល​រយៈ​ពេល​មួយ​ឆ្នាំ​។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី