លទ្ធផល​មិត្តភាព​​ ឯ​ស្វាយរៀង​ និង​វេស្ទើន​​ដល់​​ទី​លាន​បែរ​ជា​​អត់​​ប្រកួត

  • 2014-11-22 16:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​មិត្តភាព​រវាង​ក្លិប​លីក​កំពូល​ក្នុង​ស្រុក​របស់​កម្ពុជា​កាល​ពី​ម្សិល​មិញ​ តាម​ការ​គ្រោង​ទុក​មាន​ការ​ប្រកួតចំនួន​បី​គូ​ ដោយ​ក្នុង​នោះ​ចម្ការ​កៅស៊ូ​បឹង​កេត​បាន​យក​ឈ្នះ​លើ​ក្រុម​បៀល​ប្រាយ​យូណាធីត​ក្នុង​លទ្ធផល​ ៣-១​ រីឯ​ក្រសួង​ការពារ​ជាតិ​ ស្មើ​ ០-០​ ជាមួយ​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​ដី​ខ្លួន​ឯង ខណៈ​​គូ​ក្រោយ​គេ​ក្រុម​ខេត្ត​ស្វាយរៀង​ និង​វេស្ទើន​​ដល់​ទីលាន​ហើយ​បែរ​ជា​អត់​​ប្រកួត។

 

ក្រុម​ស្វាយរៀង​ជា​អ្នក​សម្រេច​ចិត្ត​មិន​ធ្វើ​ការ​ប្រកួត​នេះ​ ដោយ​សំអាង​ថា​ ក្រុម​វេស្ទើន​ ពាក់​អាវ​ដៃ​ខ្លី​ ​ហាក់​មិន​សម​នឹង​ការ​ប្រកួត។ ក្រោយ​នាំ​កូន​ក្រុម​ប្រជុំ​ប៉ុន្មាន​នាទី​រួច​មក​ កីឡាករ​ទាំង​អស់​ក៏​រំសាយ​ត្រឡប់​ទៅ​វិញ។ ដោយ​ឡែក​ ខាង​ក្រុម​វេស្ទើន​ បាន​លើក​ឡើង​ថា​ នេះ​គ្រាន់​តែ​ជា​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ ដក​ស្រង់​បច្ចេកទេស​ ហើយ​ណាមួយ​ក្រុម​ស្វាយរៀង​ មិន​បាន​ផ្ដល់​ដំណឹង​មុន​នោះ​ទេ​អំពី​បញ្ហា​ឯក​សណ្ឋាន​​ ដូច្នេះ​ទើប​មិន​បាន​ប្រាប់​ឲ្យ​កូន​ក្រុម​ត្រៀមទុកជាមុន។

 

យ៉ាង​ណាក្ដី​ ក្រុម​វេស្ទើន​ នៅ​តែ​នាំ​កូន​ក្រុម​របស់​ខ្លួន​ធ្វើ​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ដដែល​ ដោយ​ចែក​ឲ្យ​ជា​ពីរ​ក្រុម​ ដែល​ម្ខាង​ជា​កីឡាករ​ជើង​ចាស់​ និង​ម្ខាង​ទៀត​ជា​កីឡាករ​ក្មេងៗ​ លេង​សាក​ថ្វី​ជើង​គ្នា៕

 

 

 

 

 

សកម្មភាព​បឹង​កេត​ប្រកួត​ជាមួយ​បៀល​ប្រាយ

វេស្ទើន​ពាក់​អាវ​ខ្លី​ម្សិល​មិញ​ ដែល​ធ្វើ​ឲ្យ​ស្វាយ​រៀង​មិន​ប្រកួត

 

អត្ថបទ៖ អៀង សូទ្រី

អត្ថបទថ្មី