ថ្ងៃ​​នេះ​​​៤​ឆ្នាំ​មុន​​ជា​​ព្រឹត្តិការណ៍​​​​​​​​​​ខ្មែរ​រន្ធត់​បំផុត​​​​ក្នុង​ប្រវត្តិសាស្ត្រ​​៣​ទសវត្ស​ចុង​ក្រោយ ​​

  • 2014-11-22 16:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​ពេជ្រ ដែល​​​សម្លាប់​មនុស្ស ៣៥១​នាក់ និង​របួស​ជិត​៤០០​នាក់ (រូបភាព៖ Cambodia.com)

គិត​ត្រឹម​ថ្ងៃ​ទី​ ២២ ​​វិច្ឆិកា​២០១៤​​​​នេះ ​គឺ​ខួប​​៤​​​ឆ្នាំ​​គត់​នៃ​​ព្រឹត្តិការណ៍​សោកនាដកម្ម​ ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ​ ​ដោយ​​​បាន​សម្លាប់​ មនុស្ស​​អស់​ ៣៥១​នាក់ និង​​​របួសជា​ច្រើន​រយ​​នាក់។ ​​ព្រឹត្តិការណ៍​​​នៅ​ពាក់​កណ្ដាល​យប់​​នៃ ​បុណ្យ​​អុំ​ទូក​ថ្ងៃ​​ទី​៣​​ ​កាល​៤​ឆ្នាំមុន​​នោះ​​ ជា​​​​ហេតុការណ៍​ដ៏​រន្ធត់​បំផុត​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ខ្មែរ​​​ នា​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ។

 

​វា​ក៏​ជា​ហេតុការណ៍​​ដែល​​​ធ្វើ​​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ខ្លបខ្លាច​​។ នៅ​ចាំ​បាន​ថា​មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នក​តាម​​ផ្ទះ​នីមួយៗ ​ពេញ​ប្រទេស​ ចាប់​ផ្ដើម​​សែន​សំណែន​ ​នំនែក ចេក​ ផ្លែ​ឈើ​ ទាំង​ដុត​ទៀន​ ដុត​ធូប​ ហុយ​ពេញ​ផ្លូវ។ ​និយាយ​ពី​ភ្នំពេញ ភ្លើង​ទៀន​ធូប​លើ​ចាន​​សំណែន ​ភ្លឺ​​គ្រប់​ផ្លូវ​ទាំង​អស់។ មនុស្ស​ឆាប់​ចូល​​ផ្ទះ​នៅ​ពេល​យប់​ ហើយ​ចរាចរណ៍​តាម​ដង​ផ្លូវ​​​​គ្រប់​ច្រក​ល្ហក​ ​ប្រែ​ជា​ស្ងប់ស្ងាត់​​​ចាប់​ពី​ម៉ោង​ជាង​៨:៣០​យប់​​ឡើង។ ​គ្មាន​នរណា​ហ៊ាន​ដើរ​ហើរ​យប់​ដូច​សព្វ​ដង​ឡើយ គឺ​មាន​​តែ​ការ​សែន​ព្រេន នៅ​​ប៉ុន្មាន​ថ្ងៃ​ដំបូង រហូត​ធ្វើ​ឲ្យ​តម្លៃ​ចេក​​ឡើង​ថ្លៃ​ ១ស្និត​ដល់​​១០​ដុល្លារ​​។ ​ក្រោយ​មក​​អ្វី​ៗ​ក៏​ស្ងប់ស្ងាត់​​បន្តិច​ម្ដង​ៗ​ទៅ​តាម​ពេលវេលា។ ​

 

ស្ពានពេជ្រ ថ្ងៃអុំទូក ២០១០ (រូបភាព៖ sroksrear.com)

 

ប៉ុន្តែ​ឥឡូវ​​ឥឡូវ​​នេះ ស្ពាន​​ដែល​រំលេច​​ដោយ​ភ្លើង​​ប្រដេញ​​​​ភ្លឺ​ចិញ្ចាច​ពេល​យប់ តែ​ប្រល័យ​​​​មនុស្ស​អស់​រាប់​រយ​នាក់​​ ​បាន​រុះ​រើ​បាត់​ស្រមោល​​ និង​ជំនួស​វិញ​​​ដោយ​ស្ពាន​ថ្ម​​ថ្មី​​។ ហើយ​​ ស្ដូប​​ សម្រាប់​​គោរព​វិញ្ញាណក្ខន្ធ​​អ្នក​ដែល​រងគ្រោះ​បាន​សាងសង់​ឡើង​នៅ​ក្បែរ​នោះ។

 

នរណាខ្លះ​ នៅ​ចាំ​ព្រឹត្តិការណ៍នោះ?

អត្ថបទ៖ ​ខ្វាន់