តោះ! ទៅ​​លេង​ទីក្រុង​​ចំណាស់​លើ​កំពូល​ភ្នំ​ដ៏​ចម្លែក

  • 2014-11-23 17:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Civita di Bagnoregio គឺ​ជា​ទីក្រុងចំណាស់​​មួយ​នៅ​លើ​កំពូល​ភ្នំ​ ក្នុង​ខេត្ត Viterbo ភាគ​កណ្ដាល​នៃ​ប្រទេស​អ៊ីតាលី។ ទីក្រុង​នេះ​មាន​អាយុ​កាល​ប្រមាណ ២៥០០​ឆ្នាំ​មក​ហើយ ហើយ​បច្ចុប្បន្ន​កំពុង​រងការ​គំរាម​កំហែង​ដោយ​សារ​ជាយ​ភ្នំ​ចេះ​តែ​បន្ត​បាក់​ធ្លាក់ ធ្វើ​ឲ្យ​សំណង់​អគារ​មួយ​ចំនួន​ខូចខាត​ទៅ​តាម​នោះ​ដែរ។ ​

Civita di Bagnoregio គឺ​ជា​ទីក្រុង​ដ៏​សំខាន់​មួយ​នៅ​សម័យ​បុរាណ ប៉ុន្តែ​នៅ​សតវត្ស​ទី​១៦ ​ទីក្រុង​នេះ​ចាប់​ផ្ដើម​ខូចខាត​ខ្លាំង​ដោយសារ​គ្រោះ​រញ្ជួយ​ដី ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ចាកចេញ​ពី​ទីក្រុង​មួយ​នេះ។ ក្រោយ​មក​ការ​រញ្ជួយ​ដី​កើត​ឡើង​ជា​បន្ត​បន្ទាប់​ ធ្វើ​ឲ្យ​ដី​រអិល​បាក់​ធ្លាក់​កាន់​តែ​ច្រើន ហើយ​នៅ​ចុង​សតវត្ស​ទី​១៧ រដ្ឋាភិបាល​ក៏​បាន​ផ្លាស់​ប្ដូរ​ទីក្រុង​ទៅ​កន្លែង​ផ្សេង។ បច្ចុប្បន្ន​ទីក្រុង​នេះ ​ត្រូវ​បាន​រៀប​ចំ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​មួយ​ និង​ត្រូវ​បញ្ចូល​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ទាំង ១០០​ដែល​កំពុង​រង​ការ​គំរាម​កំហែង​បំផុត​ក្នុង​ពិភពលោក។

 

ទស្សនា​ទិដ្ឋភាព​ពី​ទីក្រុង Civita di Bagnoregio៖

 

 
 
 
 
 
 
 
 

 អានអត្ថបទ៖ ស្ពាន​ទាំង​១៣ មាន​ទេសភាព​ស្អាត និង​អស្ចារ្យ​បំផុត​លើ​លោក ​​

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ wikipedia
អត្ថបទថ្មី