ប្រទេស​នៅ​អាស៊ី​ពីរ​​ជា​​​សំបុក Hacker ​របស់​ពិភពលោក​

  • 2014-09-25 23:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាអំណាច​ពិភពលោក​ធំៗ​តែង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​មក​ពេល​មាន​ការ​វាយ​ប្រហារ​តាម​បច្ចេកវិទ្យា ហើយ​ចិន​ជា​ទូទៅ​​ត្រូវ​គេ​ចោទប្រកាន់ ព្រោះ​គេ​ជឿ​ថា ចិន​សម្បូរ hacker ច្រើន​ជាង​គេ។ តើ​ពិត​ជា​អីចឹង​មែន​អត់? ចុះ​ឥណ្ឌា​ដែល​គេ​ល្បី​ថា​ជា​ស្ដេច IT នោះ ហើយ​នៅ​មាន​ អាមេរិក រុស្ស៊ី និង​មហាអំណាច​ផ្សេងៗ​យ៉ាង​ម៉េច​ទៅ​វិញ?

 

គេហទំព័រ​អាមេរិក bloomberg បាន​បញ្ចេញ​បញ្ជី​រាយ​ឈ្មោះ​ប្រទេស​ដែល​សម្បូរ​ក្រុម hacker ច្រើន​ជាង​គេ​ទាំង ១០ ក្នុង​លោក ដោយ​ផ្អែក​លើ​ចរាចរណ៍​នៃ​សង្គ្រាម​បច្ចេកទេស​នា​ចុង​ឆ្នាំ ២០១២៖

 

១០. ហុងគ្រី

 

 

ហុងគ្រី​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ១,៤​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល ខណៈ​ដែល​កូរ៉េខាងត្បូង​តាម​​កិត​ពី​ក្រោយ។

 

៩. អ៊ីតាលី

 

 

អ៊ីតាលី​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ១,៦​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល។

 

៨. ឥណ្ឌា

 

 

ឥណ្ឌា​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ២,៣​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល។

 

៧. រ៉ូម៉ានី

 

 

រ៉ូម៉ានី​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ២,៨​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល ដែល​កើន​ឡើង​ពី ២,៧​ភាគរយ​នៅ​ចុង​ឆ្នាំ​២០១១។ ទីក្រុង Ramnicu ត្រូវ​គេ​ហៅ​ថា​​ជា​ឋានសួគ៌​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា។

 

៦. ប្រេស៊ីល

 

 

ប្រេស៊ីល​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ៣,៣​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល ដែល​ធ្លាក់​ចុះ​ពី ៣,៨​ភាគរយ​នៅ​ចុង​ឆ្នាំ​២០១១។

 

៥. តៃវ៉ាន់

 

 

តៃវ៉ាន់​ជាប់​នឹង​ចិន​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ៣,៧​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល ដែល​ធ្លាក់​ចុះ​ពី ៤,៥​ភាគរយ​កាល​ពី​ចុង​ឆ្នាំ​២០១១។

 

ទោះ​ជា​តៃវ៉ាន់​ជា​ប្រភព​សម្បូរ hacker ក៏​ដោយ ក៏​តៃវ៉ាន់​ជា​គោលដៅ​ដ៏​មាន​ប្រជាប្រិយភាព​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ដែរ។

 

៤. រុស្ស៊ី

 

 

រុស្ស៊ី​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ៤,៣​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល។ យោង​តាម​របាយការណ៍​របស់ Bloomberg News ថា ក្រុមហ៊ុន​យ៉ាង​ហោច​ណាស់ ៤០ រួមទាំង Apple, Facebook និង Twitter រង​ការ​វាយប្រហារ​ដោយ malware ដោយ​ក្រុម​ hacker នៅ​រុស្ស៊ី ឬ​អឺរ៉ុប​ខាង​កើត។

 

៣. ទួរគី

 

 

ទួរគី​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ៤,៧​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល។

 

២. សហរដ្ឋអាមេរិក

 

 

អាមេរិក​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ១០​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល ដែល​ធ្លាក់​ចុះ​ពី ១៣​ភាគរយ​កាល​ពី​ចុង​ឆ្នាំ​២០១១។

អាមេរិក​ជា​សំបុក​របស់​ក្រុម hacker ល្បីៗ​ក្នុង​ពិភពលោក ក្នុង​នោះ​មាន​ក្រុម Anonymous និង AntiSec។

 

១. ចិន

 

 

ចិន​មាន​ចរាចរណ៍​សង្គ្រាម​បច្ចេកវិទ្យា ៤១​ភាគរយ​នៃ​សង្គ្រាម​បច្ចេកវិទ្យា​ពិភពលោក​ទាំង​មូល ច្រើន​ជាង​អាមេរិក​ដល់ ៤ ដង​ឯណោះ ហើយ​កើន​ឡើង​ពី ៣៣​ភាគរយ​កាល​ពី​ចុង​ឆ្នាំ​២០១១។

 

ការ​ស៊ើបអង្កេត​រក​ឃើញ​ថា មាន​បណ្ដាញ​ក្រុម hacker ខ្លាំងៗ​នៅ​ចិន។ សមាជិក hacker ខ្លះ​មាន​ទំនាក់ទំនង​នឹង​យោធា​ចិន ប៉ុន្តែ​ចិន​តែង​តែ​បដិសេធ​មិន​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​អន្តរជាតិ​ជា​និច្ច ៕

 

អាន៖  Hacker វាយ​ប្រហារ​រដ្ឋាភិបាល​វៀតណាម​ ​​ ជាង​មួយ​ពាន់​ Website....

អាន៖ អតិថិជន​​ខ្មែរ​ម្នាក់​កាន់​លុយ​ជាង​ មួយម៉ឺនដុល្លារ​​ទិញ​  iPhone 6/6Plus….

 

ដោយ៖ សុផាត

ប្រភព៖ Bloomberg

 

អត្ថបទថ្មី