តូប​​នៅ​ផ្សារ​ចាស់​​៥០%​​ត្រូវ​អគ្គីភ័យ​ឆាប​ឆេះ​ទាំងស្រុង​ព្រឹក​មិញ​នេះ​

  • 2014-11-24 17:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​តូប​អាជីវករ​​​នៅ​​ផ្សារ​ចាស់​​ចន្លោះ​ពី​ ​៤០%​ ទៅ​ ​៥០% ​ត្រូវ​បាន​​អគ្គីភ័យ​ឆាប​ឆេះ​ កាល​​ពី​វេលា​ម៉ោង​​ជាង​ ៧ ​ព្រឹក​មិញ​។ នេះ​បើ​តាម​ប្រសាសន៍​លោក ព្រហ្ម​ យ៉ន ​នាយ​ការិយាល័យ​​ពន្លត់​អគ្គីភ័យ​រាជ​ធានី​ភ្នំពេញ​។

 

លោក​បាន​បន្ថែម​​ថា សមត្ថកិច្ច​បាន​​ប្រើ​ប្រាស់​ទឹក​អស់ ​៩០​​ឡាន​​​ដើម្បី​បាញ់​ពន្លត់​​ភ្លើង​​ ហើយ​​មូល​ហេតុ​​ជា​​ជំហាន​ដំបូង​​សង្ស័យ​មក​ពី​ទុស្សេខ្សែ​​ភ្លើង។ នៅ​ផ្សារ​ចាស់​​​មាន​តូប​ចំនួន​​៩១៤​តូប។  ភ្លើង​បាន​រលត់​ម៉ោង​​ជិត​១០​​ព្រឹក។

 

ចាប់​តាំង​ពី​ដើម​ឆ្នាំ​​២០១៤​ មក​ដល់​​ពេល​នេះ​​​នៅ​រាជ​ធានី​ភ្នំពេញ​ មាន​អគ្គីភ័យ​​ចំនួន​ ៧២ លើក​ និង​បណ្តាល​ឲ្យ​មនុស្ស​ ៨ នាក់​ស្លាប់។ នេះ​បើ​តាម​លោក​​ ព្រហ្ម យ៉ន៕  

https://www.youtube.com/watch?v=2W2s7YJzcJY&feature=youtu.be

 

រូបភាព​ខាង​លើ​នេះ ​ប្រភព​មក​ពី​ Page facebook សាលារាជធានី​ភ្នំពេញ

 
 
 
 
 
 

អត្ថបទ៖មៃ សុខលីម