បញ្ហារង្វង់ភ្នែកខ្មៅ ដោះស្រាយដោយរបៀបណា?
- 2014-11-24 21:40:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហារង្វង់ភ្នែកខ្មៅ ដោះស្រាយដោយរបៀបណា?
ចន្លោះមិនឃើញ
ស្នាមរង្វង់ខ្មៅជុំវិញភ្នែក កើតឡើងដោយសារការគេងមិនគ្រប់គ្រាន់ ឬអស់កម្លាំងជាដើម។ រង្វង់ខ្មៅនៅក្រោមភ្នែកនេះក៏អាចកើតឡើងដោយសារតែភាពចាស់របស់កោសិកានៅជុំវិញភ្នែកនោះដែរ។ ដូចនេះការគេងប្រាំបីម៉ោងក្នុងមួយថ្ងៃគឺជារឿងសំខាន់ខ្លាំងណាស់។ ម្យ៉ាងវិញទៀតចូរកុំទុកប្រភេទក្រែម ឬ ឡេនៅលើស្បែកជុំវិញភ្នែករយៈពេលយូរឲ្យសោះ។
ដើម្បីកម្ចាត់ស្នាមខ្មៅ និងមិនចង់ឲ្យវាត្រលប់មកវិញរហូតនោះ គ្រាន់តែប្រើដំឡូងបារាំង ដែលជាបន្លែមានស្រាប់នៅក្នុងផ្ទះបាយក៏អាចកម្ចាត់បាន។ ដំឡូងបារាំងឆៅ មានប្រយោជន៍ខ្លាំងណាស់។ ដាក់ចំណិតស្ដើងៗរបស់ដំឡូងបារាំងឆៅនៅលើរង្វង់ខ្មៅនោះយ៉ាងហោចណាស់ពីរ ឬបីដងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ។
ក្រៅពីប្រើដំឡូងបារាំងបិទពីលើរង្វង់ភ្នែក អ្នកក៏ត្រូវគិតគូរពីរបបអាហារ និងការគ្រប់គ្រងស្រ្ដេសផងដែរ។
របបអាហារ៖ មានរួមបញ្ចូលគ្រាប់ធញ្ញជាតិនៅក្នុងរបបអាហាររបស់អ្នក ជារឿងមួយដ៏ល្អ។ ចូរបង្កើនការទទួលទានបន្លែដែលសម្បូរជាតិសរសៃ និងទទួនទានទឹកឲ្យបានគ្រប់គ្រាន់ ព្រមកាត់បន្ថយអាហារមានជាតិខ្លាញ់។ កាហ្វេ និងតែ ក៏ត្រូវកាត់បន្ថយដែរ។
ការគ្រប់គ្រងស្ត្រេស៖ ជៀសវាងអារម្មណ៍តានតឹង ឬស្រ្ដេសខ្លាំងពេក។ ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ ចូរព្យាយាមរកពេលសម្រាកលំហែ និងរកយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងភាពតានតឹង ឬធ្វើលំហាត់ប្រាណតិចតួច ដូចជាការដើរជាដើម៕
ចុចអាន៖ ៩វិធី ធ្វើឲ្យក្លៀក សស្អាត មិនបាច់ចំណាយច្រើន
ចុចអានរឿងអត្ថបទសុខភាព និងសម្រស់ជាច្រើនទៀត
ប្រែសម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ myhijab