ធ្លាប់​ឃើញ Angelina និង Brad ជិះ​ម៉ូតូ​​ឌុប​គ្នា​​នៅ​​​ក្បែរ​កម្ពុជា​អត់?

  • 2014-11-25 22:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​សន្លឹក​ខាងក្រោម​នេះ​ជា​រូបភាព​ជិះ​ម៉ូតូ​របស់​ប្ដី​ប្រពន្ធ​តារា​ហូលីវូដ Angelina Jolie និង Brad Pitt ក្នុង​ទីក្រុង​សាយហ្គន់ ដែល​បច្ចុប្បន្ន​មាន​​ឈ្មោះ​ហូជីមិញ ប្រទេស​វៀតណាម កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៦។

 

 

កាល​ពី​ឆ្នាំ​២០០៦ ​តារា​លំដាប់​ពិភពលោក​ទាំង​ពីរ​ដួង​នេះ បាន​ជ្រើស​យក​ទីក្រុង​ហូជីមិញ ជា​កន្លែង​ទី១ ក្នុង​​ដំណើរ​កម្សាន្ត។ ចុង​ខែ​វិច្ឆិកា​ឆ្នាំ​ដដែល​គូស្នេហ៍​ដដែល បាន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​គម្រោង​អភិរក្ស​សម្បត្តិ​ធម្មជាតិ។

 

នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ពួកគេ​បាន​ត្រឡប់​មក​ទីក្រុង​ហូជីមិញ​វិញ។ ពេល​នេះ​ហើយ​ដែល​អ្នក​ទាំងពីរ ជិះ​ម៉ូតូ​កម្សាន្ត ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​ ស្នាក់នៅ​សណ្ឋាគារ​ល្បី និង​ដើរ​លំហែ​កាយ​យ៉ាង​សប្បាយរីករាយ។

 

គូស្នេហ៍​​ដែល​​​មាន​​កូន​ចិញ្ចឹម​​ខ្មែរ​ឈ្មោះ Maddox បាន​មក​លេង​វៀតណាម​៥ដង​ហើយ បើ​គិត​ចាប់​ពី​ឆ្នាំ​២០០៦ ដល់​បច្ចុប្បន្ន៕

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Huongviettravel