អីចឹង​សោះ...បាន​អត់​សូវឃើញ​​នាង អ៊ីត សម្ដែង​ស្និទ្ធ​ជាមួយ ពែកមី

  • 2014-09-26 16:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាមី​ខ្លួន នាង អ៊ីត បាន​​ទទួល​ស្គាល់​ថា នាង​ពិត​ជា​មិន​សូវ​សម្ដែង​ស្និទ្ធ​ស្នាល​ជាមួយ​ ពែកមី គឺ​ហ៊ាន​ស្និទ្ធ​តែ​ជាមួយ​នាយ ក្រូច ជា​បង​មែន ប៉ុន្តែ​ថា នោះ​ជា​ការ​ចាត់​ចែង​របស់​ថ្នាក់​លើ​របស់​នាង គឺ នាយ ពែកមី ផ្ទាល់​ប៉ុណ្ណោះ។

 

នាង អ៊ីត អធិប្បាយ​បន្ថែម​ថា ការ​ចាត់​ចែង​ឲ្យ​អ្នក​ណា​ដើរ​តួ​ជា​គូ​ជាមួយ​អ្នក​ណា​ពី​ថ្នាក់​លើ គឺ​យោង​ទៅ​លើ​សាច់​រឿង និង​ភាព​សម​គ្នា​ក្នុង​ការ​សម្ដែង​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ទើប​នាង​ឧស្សាហ៍​សម្ដែង​ស្និទ្ធ​តែ​ជាមួយ​នាយ ក្រូច ដែល​ជា​បង​បង្កើត ប៉ុន្តែ​ក៏​អត់​មាន​បញ្ហា​មិន​ល្អ​អ្វី​នៅ​ពី​ក្រោយ​រឿង​ដែល​ថា នាង មិន​សូវ​ហ៊ាន​សម្ដែង​ជាមួយ ពែក​មី​ដែរ។

 

“ខ្ញុំ ​ឧស្សាហ៍​ចាប់​ដៃ​គូ​ជាមួយ​បង​ក្រូច​សម្ដែង ដោយ​សារ​ថា​យើង​សម្ដែង​សម និង​ទៅ​ស៊ី​ចង្វាក់​គ្នា​ល្អ ឯ​បង​ពែកមី គាត់​លេង​សម​ជាមួយ​ខ្ញុង អីចឹង​ហើយ​គេ​ចេះ​តែ​ដាក់​ឲ្យ​លេង​រៀងៗ​ខ្លួន​គ្នា​អីចឹង​ទៅ ប៉ុន្តែ​ម្ដង​ម្កាល​ខ្ញុំ​លេង​ជាមួយ​គាត់(ពែក​មី)ដែរ​តើ!”។

 

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​មិន​មាន​ន័យ​ថា នាង មិន​ដែល​សម្ដែង​ស្និទ្ធ​ស្នាល​ជាមួយ ពែកមី​ដែរ។ តារា​កំប្លែង​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី “រាត្រី​កម្សាន្ត” នាង និង​នាយ ពែក​មី ពិត​ជា​អត់​ដែល​សម្ដែង​ជាមួយ​គ្នា​មែន ប៉ុន្តែ​នៅ​ក្នុង​កម្មវិធី “សំណើច​តាម​ភូមិ” គឺ​ពួក​នាង បាន​ជួប​សម្ដែង​ជាមួយ​គ្នា​ខ្លះ​ៗ​ដែរ​កន្លងមក។

 

ជាមួយ​គ្នា​នេះ រឿង​ដែល​ថា នាង​កំណាញ់​ខ្លួន​មិន​ហ៊ាន​សម្ដែង​ស្និទ្ធ​ស្នាល​ជាមួយ ពែកមី អាច​ថា​មក​ពី​ស្វាមី​នាង​ប្រចណ្ឌ ដោយ​សារ​តែ​មេ​ក្រុម​រូប​នេះ​តែង​លេង​ស្និទ្ធ​នោះ ក៏​ទេ​ដែរ។ អ៊ីត និយាយ​ថា សម្រាប់​ការ​សម្ដែង ប្រសិន​បើ​មាន​ការ​តម្រូវ​នោះ ទោះ​ជាមួយ​អ្នក​ណា​ក៏​អត់​ខ្លាច​ដែរ ។ “រឿង​ខ្លាច…អត់​មាន​ខ្លាច​ទេ​បង ព្រោះ​សិល្បៈ​តែ​ប៉ុណ្ណឹង!”៕