​កីឡាករ​​១០​រូប​​ស៊ុត​បញ្ចូល​ទី​​​​​​បាន​លឿន​​មិន​គួរ​ឲ្យ​ជឿ ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​​

  • 2014-09-26 17:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​នៅ​ចាំ​បាន​ពេល​ខ្សែ​ប្រយុទ្ធ​អាមេរិក Clint Dempsey ស៊ុត​បញ្ចូល​ទី​ក្រោយ​កែ​បាល់​បាន​តែ​៣០វិនាទី ​កាល​ពី​នៅ World Cup 2014 ដែល​ទើប​បញ្ចប់​ទៅ​ប៉ុន្មាន​ខែ​មុន​នេះ។ វា​ជា​ការ​ស៊ុត​បញ្ចូល​ទី​យ៉ាង​រហ័ស​បំផុត​មួយ​ ប៉ុន្តែ​នៅ​មាន​ការ​ស៊ុត​បញ្ចូល​ទី​​លឿន​​ជាង​នេះ​​ទៀត ដែល​មាន​ដូច​ខាង​ក្រោម៖

 

១០. កីឡាករ​ Jesus Navas អាច​ស៊ុត​ចូល​ត្រឹម​១៤​វិនាទី​បន្ទាប់​ពី​កែ​បាល់​

 

 

ខ្សែ​បម្រើ​ស្លាប​របស់​ក្លិប​ Manchester City ​អាច​រក​គ្រាប់​បាល់​បាន​ត្រឹម​តែ​១៤​វិនាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​កែ​បាល់​ក្នុង​ការ​ប្រកួត​មួយ​រវាង​ក្រុម​ Manchester City ​និង​ក្រុម​ Tottenham Hotspur ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣។

 

៩. កីឡាករ​ Dwight Yorke ស៊ុត​ចូល​ត្រឹម​តែ​១៣​វិនាទី​បន្ទាប់​ពី​កែ​បាល់

 

 

ខ្សែ​ប្រយុទ្ធ​ Dwight Yorke ​ពេល​លេង​នៅ​ក្លិប​ Aston Villa ​អាច​រក​គ្រាប់​បាល់​បាន​ត្រឹម​តែ​រយៈ​ពេល​១៣​វិនាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​ចាប់​ផ្ដើម​កែ​បាល់​ក្នុង​ការ​ប្រកួត​រវាង​ Aston Villa ​និង​ Coventry City ​កាល​ពី​ឆ្នាំ​១៩៩៥។ សព្វ​ថ្ងៃ​កីឡាករ​លេង​បម្រើ​ក៏​បាន​ប្រយុទ្ធ​ក៏​បាន​រូប​នេះ​ចូល​និវត្តន៍​ពី​អាជីព​បាល់​ទាត់​ហើយ។

 

៨. កីឡាករ​ Mark Viduka ស៊ុត​ចូល​នៅ​វិនាទី​ទី​១១.១ ​​បន្ទាប់​​ពី​កែ​បាល់

 

 

ខ្សែ​ប្រយុទ្ធ​ Mark Viduka ​អាច​រក​គ្រាប់​បាល់​បាន​ត្រឹម​តែ​១១.១​វិនាទី​បន្ទាប់​ពី​កែ​បាល់​ពេល​លេង​ ឱ្យ​ក្លិប​ Leeds United ​ក្នុង​ការ​ប្រកួត​រវាង​ Leeds United ​និង​ Charlton Athletic ​នៅ​ឆ្នាំ​២០០១។ សព្វ​ថ្ងៃ​អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចូល​និវត្តន៍​ហើយ។

 

៧. កីឡាករ Alan Shearer ស៊ុត​ចូល​ត្រឹម​១០.៤​វិនាទី​ ក្រោយ​កែ​បាល់

 

ខ្សែ​ប្រយុទ្ធ​ Alan Shearer ​ពេល​លេង​ឱ្យ​ក្លិប​ Newcastle Unitd ​អាច​រក​គ្រាប់​បាល់​បាន​ត្រឹម​១០.៤​វិនាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​កែ​បាល់​ក្នុង​ការ​ប្រកួត​រវាង​ Newcastle United ​និង​ Manchester City ​កាល​ពី​ឆ្នាំ​២០០៣។ សព្វ​ថ្ងៃ​កីឡាករ​វ័យ​៤៤​ឆ្នាំ​រូប​នេះ​បាន​ចូល​និវត្តន៍​ហើយ។

 

៦. កីឡាករ Ledley King ស៊ុត​ចូល​ត្រឹម​វិនាទី​ទី១០

 

 

ខ្សែ​ការពារ​ Ladley King ​ពេល​លេង​ឱ្យ​ Spurs ​អាច​បំបែក​កំណត់​ត្រា​ខ្សែ​ការពារ​ដែល​អាច​រក​គ្រាប់​បាល់​បាន​លឿន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដោយ​ប្រើ​ពេល​តែ​១០​វិនាទី​ទេ​បន្ទាប់​ពី​ការ​កែ​បាល់​ក្នុង​ការ​ប្រកួត​រវាង​ក្លិប​ Tottenham Hotspur ​និង​ក្លិប​ Bradford City។ ខ្សែ​ការពារ​ដែល​លេង​ឱ្យ​ Spurs ​អស់​រយៈ​ពេល​១៣​ឆ្នាំ​រូប​នេះ​បាន​លា​ឈប់​ពី​អាជីព​បាល់ទាត់​ហើយ។

 

៥. កីឡាករ​ Roy Makaay ​រក​គ្រាប់​បាល់​បាន​នៅ​១០​​វិនាទី ក្រោយ​​កែ​បាល់

 

 

ខ្សែ​ប្រយុទ្ធ​ Roy Makaay ​កាល​លេង​នៅ​ក្លិប​ Bayern Munich ​អាច​រក​គ្រាប់​បាល់​បាន​ត្រឹម​រយៈ​ពេល​១០​វិនាទី​ដូច​កីឡាករ​ Ladley King ​ដែរ។ បុរស​វ័យ​៣៩​ឆ្នាំ​រូប​នេះ​អាច​បំបែក​កំណត់​ត្រា​បាន​ពេល​រូប​លោក​ចូល​ប្រកួត​ឱ្យ​ក្លិប​​Bayern Munich ពេល​ Bayern ប៉ះ​ Real Madrid ​ក្នុង​ពាន​រង្វាន់​ Champion League ។

 

៤. កីឡាករ​ Tim Cahill ស៊ុត​ចូល​ត្រឹម​៧​វិនាទី​បន្ទាប់​ពី​កែ​បាល់

 

 

ខ្សែ​ប្រយុទ្ធ​ Tim Cahill ​របស់​ក្លិប​ New York Red Bulls ​ធ្លាប់​ស៊ុត​ចូល​ត្រឹម​តែ​៧​វិនាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​កែ​បាល់​ក្នុង​ការ ​ប្រកួត​រវាង​ក្រុម​ដ New York Red Bulls ​និង​ Houston Dynamo ។ សព្វ​ថ្ងៃ​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​នៅ​បន្ត​អាជីព​ក្នុង​ក្លិប​ New York Red Bulls ​នៅ​ឡើយ​ទេ។

 

៣. កីឡាករ​ Nawaf Al Abed ​ស៊ុត​ចូល​ត្រឹម​២.៤​វិនាទី​បន្ទាប់​ពី​កែ​បាល់

 

 

ខ្សែ​បម្រើ​ប្រយុទ្ធ​ Nawaf Al Abed របស់​ក្លិប​ Al-Hilal ​រក​គ្រាប់​បាល់​បាន​ត្រឹម​វិនាទី​ទី​២.៤​ប៉ុណ្ណោះ​បន្ទាប់​ពី​កែ​បាល់​ពេល​រូប​គេ​លេង​នៅ​ក្លិប​ Al-Hilal ​ដែល​គ្រាប់​បាល់​មួយ​គ្រាប់​នេះ​រក​បាន​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ Al-Hilal ​និង​ Shoalah ​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​ប្រទេស​អារ៉ាប៊ីសាអារ៉ាប់ ។

 

២. កីឡាករ​ Marc Burrows ស៊ុត​ចូល​ត្រឹម​២​វិនាទី​បន្ទាប់​ពី​កែ​បាល់

 

 

ខ្សែ​ប្រយុទ្ធ​ Marc Burrows របស់​ក្លិប​ Cowes Sport ​ធ្លាប់​រក​គ្រាប់​បាល់​បាន​ត្រឹម​តែ​២​វិនាទី​​ទេ​ពេល​រូប​លោក​លេង​ក្នុង​ការ​ប្រកួត​រវាង​ Cowes Sport ប្រកួត​ជាមួយ​ Eastleigh ។ ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្ដាយ​កីឡាករ​ម្នាក់​នេះ​បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០០៩។

 

១. កីឡាករ Nicklas Bendtner ​ស៊ុត​ចូល​ត្រឹម​១.៨​វិនាទី​បន្ទាប់​ពី​ប្ដូរ​ចូល

 

 

កាល​ពី​លេង​នៅ​ Arsenal ​ខ្សែ​ប្រយុទ្ធ​ Nicklas Bendtner ​ធ្លាប់​បាន​រក​គ្រាប់​បាល់​បាន​ត្រឹម​តែ​១.៨​វិនាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​ប្ដូរ​ចូល ​ពេល​កាំភ្លើង​ធំ​ប៉ះ​ Tottenham Hotspur ។ សព្វ​ថ្ងៃ​នេះ​កីឡាករ​វ័យ​២៦​ឆ្នាំ​នេះ​លេង​នៅ​ក្លិប​ VfL Wolfsburg។

 

ចុច​អាន៖ កីឡា​ករ​បាល់​ទាត់​កម្ពស់​ខ្ពស់​ដាច់​គេ​ទាំង​១០​ក្នុង​លោក ​ក៏​មាន​កីឡាករ​អាស៊ី​ដែរ

 

ដោយ៖ សុខ មុន្នីរម្យ ប្រភព៖ sporteology