មើល​វីដេអូ​នេះ អ្នក​នឹង​ដឹង​ថា​សុនខ​មាន​ក្ដី​ស្រលាញ់​ជ្រាល​ជ្រៅ​ប៉ុណ្ណា

  • 2014-11-25 22:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ដែល​មនុស្ស​គ្រប់​រូប​ចូល​ចិត្ត​ចិញ្ចឹម​បំផុត​នោះ​គឺ​សុនខ ព្រោះ​គេ​គិត​ថា​វា​​ឆ្លាត និង​ជិតស្និទ្ធ​ជាង​ប្រភេទ​សត្វ​នានា។ មិន​ត្រឹម​តែ​ភាព​ជិតស្និទ្ធ​ទេ ឯ​ក្ដី​ស្រលាញ់​ដែល​សុនខមាន​ក៏​ជ្រាល​ជ្រៅ​ខ្លាំង​មិន​ធម្មតា។ ដូចគ្នា​នេះ​ដែរ វីដេអូ​បង្ហាញ​ពី​សុនខ​មួយ​ក្បាល កំពុង​ស្មោះ​ស្ម័គ្រ​ប្រឹង​ទាញ​សព​មិត្ត​របស់​ខ្លួន ដែល​ត្រូវ​ឡាន​បុក​ងាប់ កំពុង​អង្រួន​ចិត្ត​អ្នក​លេង​អ៊ីនធឺណិត​យ៉ាង​ខ្លាំង។

 

​​​

វីដេអូ​ជាង ១០​នាទី​នេះ ថត​បាន​ដោយ​អ្នក​បើក​តាក់ស៊ី​ជន​ជាតិ​ម៉ិកស៊ីកូ​ម្នាក់​ឈ្មោះSerrano Madera វ័យ ៤២​ឆ្នាំ។ ពេល​កំពុង​បើក​តាក់​ស៊ី​កាត់​រដ្ឋធានី Mexico City លោក​បាន​ឃើញ​ឆ្កែ ២​ក្បាល​រត់​ឆ្លង​ផ្លូវ។ ឆ្កែ​ទី១ បាន​រត់​ឆ្លង​ផុត តែ​អកុសល​ឆ្កែ​ទី២ ត្រូវ​ឡាន​បុក​ងាប់​លើ​ផ្លូវ។ ភ្លាម​ៗ​នោះ ឆ្កែ​ទី២ បាន​រត់​ត្រលប់​ក្រោយ​ទៅ​ជួយ​សង្គ្រោះ​មិត្ត​របស់​វា ដោយ​ខាំ​ទាញ អង្រួន ហាក់​ចង់​ឲ្យមិត្ត​​ដឹង​ខ្លួន​វិញ ប៉ុន្តែ​វា​បាន​ងាប់​បាត់​ទៅ​ហើយ។

 

 

អ្នក​បើក​តាក់​ស៊ី បាន​បន្ថែម​ទៀត​ថា មុន​ពេល​ចាកចេញ​ពី​កន្លែង​កើត​ហេតុ លោក​ក៏​បាន​ជួយ​លើក​សព​ឆ្កែ​នោះ​ទៅ​ដាក់​ម្ខាង​ផ្លូវ​ផង​ដែរ។ វីដេអូ​រំជួល​ចិត្ត​នេះ ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​ព័ត៌មាន​របស់​ប្រទេស​ម៉ិកស៊ីកូ៕

 

សូម​ទស្សនា​វីដេអូ៖ ​​

 

http://youtu.be/3Uo2G5xJGRA

 

ចុចអាន៖ ឆ្កែ​ប៉ូលិស​​​ស្មោះ​ត្រង់​នឹង​ម្ចាស់​ មិន​គួរ​ឲ្យ​ជឿ!

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ dailymail