ឆ្កែ​ប៉ូលិស​​​ស្មោះ​ត្រង់​នឹង​ម្ចាស់​ មិន​គួរ​ឲ្យ​ជឿ!

  • 2014-11-24 17:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្កែ​​​ប៉ូលិស​​មួយ​ក្បាល ​បាន​បង្ហាញ​ក្ដី​ស្រលាញ់ និង​ភាព​​ស្មោះត្រង់​​ចំពោះ​ម្ចាស់​មិន​គួរ​ឲ្យ​ជឿ។ រឿង​ហេតុ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ប៉ូលិស​ម្នាក់​​ដែល​ជា​អ្នក​មើល​ថែរក្សា​ឆ្កែ​មួយ​ក្បាល​នេះ​បាន​សម្រេច​ចិត្ត​និវត្តន៍ ហើយ​ឆ្កែ​នោះ​បាន​ខាំ​កាបូប​របស់​ប៉ូលិស​នោះ​យ៉ាង​ជាប់ មិន​ឲ្យ​ចាកចេញ​ពី​ខ្លួន​នោះ​ទេ។

 

 

ប៉ូលិស​ដែល​មាន​ឈ្មោះ​ថា​ Xie Leping នោះ​ បាន​ក្លាយ​ជា​អ្នក​​គ្រប់គ្រង​ឆ្កែ​នេះ​ដំបូង​ កាលពី​ដើម​ឆ្នាំ ២០១៣ ហើយ​លោក​ត្រូវ​ចូលនិវត្តន៍​នៅ​ថ្ងៃ ២១ ខែ​វិច្ឆិកា​នេះ។ Xie បាន​និយាយ​ថា​ឆ្កែ​មួយ​ក្បាល​នេះ​ដូចជា​ប្អូន​ប្រុស​របស់​លោក​អញ្ចឹង។ ពួក​យើង​មាន​ទំនាក់ទំនង​ល្អ បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជាច្រើន​ជាមួយ​គ្នា។

 

នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​ដែល​មាន​ឆ្កែ​ស្មោះស្ម័គ្រ​បែប​នេះ។ កាល​ពី​​ខែ​កញ្ញា​កន្លង​ទៅ ​មាន​ឆ្កែ​ដ៏​ស្មោះត្រង់​មួយ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​រង់ចាំ​ម្ចាស់​នៅ​ក្រៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ Changchun ខណៈ​ពេល​ដែល​ម្ចាស់​វា​​កំពុង​ទទួល​ការ​វះកាត់៕

 

 

 

 

 

 

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖ shanghaiist

អត្ថបទថ្មី