ជនជាតិ​ខ្មែរ​​ឡើង​ធ្វើ​ជា​អគ្គនាយក​ថ្មី​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ RMA ប្រចាំ​កម្ពុជា

  • 2014-11-26 22:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ខេវីន វីតក្រាស (Kevin Whitcraft) អគ្គ​នាយក​នៃ​ក្រុមហ៊ុន RMA Group បាន​ប្រកាស​តែងតាំង​លោក ងន សំាង ជាអគ្គនាយក​​ថ្មី​ប្រចាំ​​​ប្រទេសកម្ពុជា ជំនួស​លោក រ៉ាមីសារ៉ាហ្វ​ ដែល​នឹង​ត្រូវ​បញ្ចប់​​តួនាទី​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ នេះ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន RMA ដែល Sabay ទទួល​បាន។

 

លោក ងន សាំង អគ្គនាយក​ថ្មី RMA ប្រចាំ​នៅ​កម្ពុជា

 

លោក ខេវីន វីតក្រាស (Kevin Whitcraft) អគ្គនាយក​នៃ​ក្រុមហ៊ុន RMA Group មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​សេចក្ដី​រីករាយ ក្នុង​ការ​ជ្រើសរើស​ជនជាតិ​ខ្មែរ​ក្នុង​ការ​ដឹកនាំ​អាជីវកម្ម​ដ៏​ធំ​របស់​យើង​ប្រចាំ​កម្ពុជា"។

 

លោក ងន សាំង នឹង​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង និង​ដឹកនាំ​ក្រុមហ៊ុន​RMA ប្រចាំ​កម្ពុជា ដោយ​ផ្ដោត​ទៅ​លើ​វិស័យ​យានយន្ត ហេដ្ឋារចនាសម្ព័ន្ធ សំណង់ កសិកម្ម ផលិតផល​ចម្រុះ ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ និង​ចំណីអាហារ។

 

ក្នុង​ជីវប្រវត្តិសង្ខេប​ ក្រុមហ៊ុន RMA បាន​បញ្ជាក់​ថា លោក ងន សាំង បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន RMA ក្នុង​ឆ្នាំ ១៩៩៦ ក្នុង​នាម​ជា​បុគ្គលិក​ហាត់​ការ។ រយៈកាល​បន្តបន្ទាប់ លោក​បាន​វិវឌ្ឍន៍​ខ្លួន​មកកាន់​តួនាទី​សំខាន់ៗ​ជាច្រើន​ដូចជា​ក្នុង​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​ក្រោយ​មក​ក៏​ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយករង​និង​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ២០០៧។​

លោក រ៉ាមី សារ៉ាហ្វ

 

លោក ងន សាំង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យាអាស៊ី (Asian Instituteof Technology) ពី​ប្រទេស​ថៃ។​ លើស​ពី​នេះ​ទៅទៀត លោក​គឺ​ជា​ជនជាតិខែ្មរ​ទីមួយ ដែល​បាន​ទទួល​ការ​សិក្សាជំនាញ គ្រប់គ្រង អាជីវកម្ម​ពី​សាកលវិទ្យាល័យ​ហាវើត ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋ​អាមេរិច (Harvard​ Business School General Management Program).

 

សូម​បញ្ជាក់​ផង​ដែរ​ថា លោក រ៉ាមី សារ៉ាហ្វ នឹង​ត្រូវ​បញ្ចប់​តួនាទី​របស់ខ្លួនជា​អគ្គនាយក​ប្រចាំ​ប្រទេស​​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ​នេះ​តទៅ ដើម្បី​បំពេញ​ការងារថ្មី​។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី