វីដេអូ ដ៏​កម្រ​លោក​យាយ រស់ សិរីសុទ្ធា ហាត់​លោត​​​ឆត្រយោង ​គួរ​ឱ្យ​ស្ញប់ស្ញែង!

  • 2014-11-27 13:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​កម្រ​មួយ​ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ​អំឡុង​ទសវត្ស​ទី ៦០ និង​៧០ លោក​យាយ​ រស់ សិរីសុទ្ធា ធ្វើ​ជា​ទាហាន​ ឆត្រយោង ​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​មហាជន។

 

វីដេអូ​ឃ្លីប មាន​រយៈ​ពេល​ ៤​នាទី និង​៣​វិនាទី បង្ហាញ​ពី​សកម្មភាព​រស់​រើក​ នៃ​ការ​ហាត់​លោត​ឆត្រយោង របស់​លោក​យាយ រស់​សិរីសុទ្ធា ក្នុង​​នាម​ជា​ទាហាន​ឆត្រយោង​ម្នាក់។ ប្រការ​នេះ​បង្ហាញ​ការ​​ចូលរួម​​បម្រើ​ជាតិ ក្រៅ​តែ​ពី​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ។

 

លោកយាយ រស់ សិរីសុទ្ធា ក្នុង​ឈុត​ជា​ទានហាន ឆត្រយោង

 

លោក​យាយ​ រស់ សិរីសុទ្ឋា ជា​តារា​ចម្រៀង​ខ្មែរ​ដ៏​ល្បីល្បាញ ក្នុង​អំឡុង​ទសវត្ស ៦០ និង ៧០ និង​ជា​ដៃ​គូ​ចម្រៀង​ឆ្នើម​បំផុត របស់​អធិរាជ​សំឡេង​មាស​ លោក​តា ស៊ីន ស៊ីសាមុត។

 

 

លោក​យាយ​កើត​នៅ​ថ្ងៃទី៦​​ ខែ​ វិច្ឆិកា​​ ឆ្នាំ១៩៤៦ នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​ វគ្គគរ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង។ លោក​យាយ​ចាប់​ផ្ដើម​ប្រឡូក​ចូល​សិល្បៈ​ក្នុង​ឆ្នាំ​ ១៩៦៥ ហើយ​​ទទួល​មរណភាព នៅ​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ​១៩៧៧។ លោក​យាយ​បាន​បន្សល់​ទុក​ស្នាដៃ​ចម្រៀង​ជា​ច្រើន​ រួម​នឹង​ស្នាដៃ​ផ្សេង​ទៀត​​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ៕

 

ចង់​ដឹង​​សកម្មភាព​នៃ​ការ​លោត​ឆត្រយោង​របស់​លោក​យាយ រស់ សិរីសុទ្ធា ក្លាហាន​កម្រិត​ណា​ទស្សនា​ វីដេអូ ខាង​ក្រោម។ http://youtu.be/OHEotF3BCb4

អានអត្ថបទ៖  The Voice កូរ៉េ​នឹង​លែង​មាន​រដូវ​កាល​ថ្មី​ទៀត​ហើយ ដោយ​

អត្ថបទ៖ អ៊ីង សុឡា