Justin សម្ញែង​ខ្សែ​មាសពេញ​ក ក្រោយរក​លុយ​បាន​ច្រើន​ជាងគេ ​ក្រោម​វ័យ៣០ឆ្នាំ

  • 2014-11-26 22:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​វ័យ​ក្មេង Justin Biebe នៅ​ទីក្រុង New York កាល​ពី​ម្សិលមិញ​ បាន​សម្ញែង​ខ្សែក​មាស​ច្រើន​​ខ្សែ បន្ទាប់​ពី​លោក​ត្រូវទស្សនាវដ្ដី Forbes ចាត់​ទុក​ជា​តារាល្បី​អាយុ​​ក្រោម​៣០ឆ្នាំ ដែល​រក​លុយបាន​ច្រើន​ជាងគេបំផុត​។

 

 

 

រូពភាព​ជាច្រើន​សន្លឹក ត្រូវ​អ្នកប្រមាញ់​រូបថត​ប្រមាញ់​បាន ពេល​ Justin ចេញ​ពី​ភោជនីយដ្ឋាន​មួយ។ តារា​ចម្រៀងវ័យ ២០ឆ្នាំ​​សញ្ជាតិ​កាណាដា​រូប​នេះ​ បាន​ពាក់​ខ្សែក​មាស​ប្រហែល​១២​ខ្សែ និង​បន្តោង​ជា​​​ត្បូង​ទន្ទឹមនិង​ពេជ្រ​ បញ្ចេញ​បន្លឺ​ផ្លេកៗ។

 

ថ្មីៗ​នេះ​​តារា​សំបូរ​រឿង​អាស្រូវ​រូប​នេះ ត្រូវ​ទស្សនាវដ្ដី Forbes របស់​អាមេរិក ចាត់​ជា​តារា​ល្បី​​អាយុ​ក្រោម​៣០​ឆ្នាំ​ដែល​ ដែល​រកលុយ​បាន​ច្រើន​​ជាងគេបំផុត​ គឺ​៨០លាន​ដុល្លារ គិត​ចាប់​ពីខែ​មិថុនា ឆ្នាំ​២០១៣ ដល់​ខែ​មិថុនា​ ឆ្នាំ​២០១៤ ​ តាម​ពី​​ក្រោយ​ដោយ ក្រុម​តារា​ចម្រៀង One Direction មាន​៧៥​លាន​ដុល្លារ​អាមេរិក ៕

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail