​ទឹក​ក្រូច​​​​​​ឆ្មា​​មួយ​កែវ​រៀងរាល់​ព្រឹក​ផ្តល់​អត្ថប្រយោជន៍​ដ៏​សម្បូរ​បែប​ដល់​រាងកាយ

  • 2014-11-27 14:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ដោយ​ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មា​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​រាងកាយ ​ប្រៀប​បាន​នឹង​ឱសថ​ដ៏​មាន​ថាមពល​ជួយ​ឲ្យ​អ្នក​សម្រេច​កិច្ច​ការងារ​បាន​ប្រសើរ​ពេញ​មួយ​ថ្ងៃ។ ​អត្ថប្រយោជន៍​សុខភាព​ដែល​អ្នក​ទទួល​បាន​ពី​ការ​ញ៉ាំ​ទឹកក្រូច​ឆ្មា​​នៅ​ព្រឹក​ថ្ងៃ​ថ្មី​រួម​មាន៖

 

១. ​ជួយ​ដល់​ការ​រំលាយ​អាហារ

​ទឹក​ក្ដៅ​ឧណ្ហៗ​មិន​ត្រឹម​តែ​ជួយ​ជំរុញ​ផ្លូវ​អាហារ​ប៉ុណ្ណោះ​ទេ ​តែ​ក្រូច​នៅ​ក្នុង​នោះ​ក៏​ត្រូវ​គេ​ជឿ​ថា ​ជួយ​ជំរុញ ​និង​សម្អាត​ថ្លើមដែរ។ ​​វា​ក៏​ជួយ​​​បង្កើ​ត​អាស៊ីត​ដែល​សម្រួល​ដល់​ការ​រំលាយ​អាហារ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

 

២. ​ជួយ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ

​ក្រូច​សម្បូរ​ទៅ​ដោយ​វីតាមីន C ​​និង​អាស៊ីត​ ​ascorbic​ ដែល​អាច​​ទប់ទល់​នឹង​ធាតុ​ត្រជាក់ ​និង​ស្រូប​ជាតិ​ដែក​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​រាងកាយ​​​ក្នុង​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស។

 

​​៣. ​ជួយ​​ឲ្យ​មាន​តុល្យភាព​ជាតិ​ប្រៃ​ក្នុង​រាងកាយ

​ពេល​​​​​មិន​មាន​តុល្យភាព​នៃ​កំហាប់​ pH ​ធ្វើ​ឲ្យ​រាងកាយ​ងាយ​ប្រឈម​នឹង​ជំងឺ។ ​​តែ​ជាតិ​ក្រូច​អាច​ជួយ​រក្សា​តុល្យភាព​​ pH ​​ពិសេស​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​សាច់​ ញ៉ាំ​ ​​Cheese ​​ ឬ​ផឹកស្រា​ច្រើន។​​​

 

៤. ​ជួយ​កម្ចាត់​ជាតិ​ពុល

​​ទឹក​ក្រូច​ឆ្មា​ប្រៀប​ដូច​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ដ៏​មាន​ប្រសិទ្ធភាព​ដែល​ជួយ​​ឲ្យ​រាងកាយ​របស់​អ្នក​បញ្ជូន​ចេញ​​ជាតិ​ពុល​មួយ​ចំនួន​ទៅ​តាម​​ទឹក​នោម។ ​​​ជាតិ​អាស៊ីត​ citric ​ក្នុង​ក្រូច​ក៏​ជួយ​បង្កើន​អង់ស៊ីម​ដែល​​ល្អ​ចំពោះ​ថ្លើម​ដែរ។

 

៥. ​​​ជួយ​បង្កើន​ថាមពល

​​ជាតិ​ទឹក​ និង​ក្រូច​នៅ​ក្នុង​ទឹក​ក្រូច​មួយ​កែវ​អាច​ជួយ​ផ្ដល់​សំណើម​ ​និង​អុកស៊ីហ្សែន​​នៅ​ក្នុង​ឈាម ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ពលំ​​​ខុស​ធម្មតា។

 

៦. ​ឲ្យ​ស្បែក​ស្អាត

វីតាមីន​ C ​នៅ​ក្នុង​ក្រូច​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​ ​ហើយ​ Antioxidant ​​អាច​ជួយ​កម្ចាត់​នូវ​ភាព​ចាស់​របស់​​មនុស្ស​​បាន។

 

អីចឹង​ចាំ​អង្កាល់​ទៀត!​ សាក​ប្តូរ​ទម្លាប់​អ្នក​ មក​​​ញ៉ាំ​ទឹកក្រូច​ឆ្មា​ក្ដៅ​ឧណ្ហៗ​វិញ​មើល៍​ដើម្បី​ទទួល​យក​អត្ថប្រយោជន៍​សុខភាព​ដូច​រៀបរាប់​ខាងលើ៕

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​learni