តារា​​ស្រី​១​ដួង តារា​ប្រុស​៦ដួង ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៤​នេះ

  • 2014-11-27 16:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​តែ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​អារម្មណ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​សម្លាប់​មនុស្ស​ជា​មធ្យម​៦​នាក់ និង​១៦​នាក់​ផ្សេង​ទៀត​រង​របួស​ជា​រៀងរាល់​ថ្ងៃ។ តួ​លេខ​មិន​ទាន់​ថមថយ​នៅ​ឡើយ​ទេ។ នៅ​ក្នុង​សង្គម​សិល្បៈ​ឯណេះ​វិញ ក៏​មាន​តារា​ល្បីៗ​ខ្លះ បាន​ជួប​គ្រោះ​ថ្នាក់​នេះ​ដែរ ដោយ​ហេតុផល​ផ្សេងៗ​គ្នា អំឡុង​ឆ្នាំ​២០១៤ គិត​ត្រឹ​មថ្ងៃ​ទី​២៧​ វិច្ឆិកានេះ។ ចង់​ដឹង​ថា តើ​ពួក​គេ​ជា​នរណា​ខ្លះ?

 

អាន​អត្ថបទ៖ ស្រីស្អាត ណាតហ្សា ប៉ុណ្ណឹងCute អត់?

១. នាយ ពែកមី៖ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ២០១៤ មាន​ការ​រាយ​ការណ៍​ព័ត៌មាន​បន្តបន្ទាប់តាម​រយៈ​សាក្សីមួយ​ចំនួននៅ​កន្លែង​កើត​ហេតុ ដោយ​បាន​បញ្ជាក់​ថា តារា​កំប្លែង​ល្បី​រូប​នេះ ជួប​ហេតុការណ៍​ក្រឡាប់​រថយន្ត​នៅ​ស្រុក​ដង​ទង់ ខេត្ត​កំពត ដោយ​សារ​គេច​សត្វ​គោ​មួយ​ក្បាល ខណៈ​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ៣។ ហេតុការណ៍​នេះ មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​ទេ គ្រាន់​តែ​ខូច​ខាត​រថយន្ត​ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា តារា​កំប្លែង​ខាង​លើ បាន​ប្រកាន់​ជំហរ​ថា នាយ​មិន​បាន​ជួប​គ្រោះ​អាក្រក់​នោះ​​ទេ៕

 

 

២. តារា​ចម្រៀង មង្គល ទីណា៖ រថយន្ត ​Range Rover បាន​រេ​ចង្កូត​ទៅ​បុក​របាំង​ដែក​ចែក​ទ្រូង​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ធ្វើ​ឲ្យ​ខូចខាត​អស់​១០​ផ្ទាំង នៅ​ម៉ោង​១​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ២០១៤ កន្លង​ទៅ ព្រោះ​​តារា​ចម្រៀង​រូប​នេះ​និយាយ​ទូរសព្ទ ពេល​កំពុង​បើកបរ។ ចំណែក​រថយន្ត ត្រូវ​របូត​កង់​មុខ ខណៈ​កំពុង​បើក​គេច​បាន​៣០០​ម៉ែត្រ​ប៉ុណ្ណោះ៕

 

៣. តារា​ចម្រៀង ជុំ លីណូ៖ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ ដោយ​រថយន្ត​ស្ព័រ​របស់​គេ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ពេល​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ច្រៀង​នៅ​ខេត្ត​សៀមរាប ឆ្ពោះ​​មក​ស្រុក​កំណើត​នា​ខេត្ត​កំពង់​ឆ្នាំង។ ហេតុការណ៍​នេះ បាន​បណ្ដាល​ឲ្យ​ស្រ្តី​វ័យ​៥០​ឆ្នាំ​ម្នាក់​ស្លាប់ និង​យុវតី​វ័យ​១៨​ឆ្នាំ​រង​របួស។ គិត​មក​ត្រឹម​ថ្ងៃ​នេះ ការ​ដោះ​ស្រាយ​មិន​ទាន់​ដាច់​ស្រេច​​នៅ​ឡើយ​ផង​ទេ៕

 

 

៤. អ្នក​នាង សុខ សោមាវត្តី៖ នាង​បាន​ជិះ​រថយន្ត អេស្កាឡែត ហើយ​ជ្រុល​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ Smash V ជិះ​គ្នា​២​នាក់ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ មុខ​វត្ត​ជំពូវ័ន្ត ធ្វើ​ឲ្យ​ភាគី​ម្ចាស់​ម៉ូតូ​រង​របួស​ស្រាល។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​២០១៤៕

 

 

៥. លោក ញ៉ែម សុគន្ធ៖ យប់​ថ្ងៃ​ទី​១៧ ខែ​កក្កដា រថយន្ត​កូរ៉ូឡា​របស់​តារា​សម្ដែង​​រូប​នេះ បាន​ប៉ះ​ជាមួយ​ម៉ូតូ​ Scoopy នៅ​ម្ដុំ​ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​របួស​ធ្ងន់ និង​ស្រាល៕

 

 

៦. លោក អ៊ឹង សុទ្ធារិទ្ធ៖ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មេសា កន្លង​ទៅ ដោយ​ម៉ូតូ​របស់​លោក​បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ភាគី​ណា​របួស​ឡើយ។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​ភាគី​ទាំង​ពីរ ​មាន​ការ​ប្រើប្រាស់​ពាក្យ​សំដី​ដាក់​គ្នា​ផង​ដែរ ដើម្បី​រក​ត្រូវ​រៀង​ខ្លួន៕

 

 

៧. លោក មូល សុវណ្ណគិរី៖ ត្រូវ​មនុស្ស​៤-​៥​នាក់ បាន​បើក​រថយន្ត​ដេញ​កៀរ​រថយន្ត​របស់​គេ ខណៈ​ដែល​លោក​ធ្វើ​ដំណើ​ត្រឡប់​ពី​​​ថត​ខ្សែ​ភាពយន្ត ឲ្យ​ផលិតកម្មសាន់ដេនៅតាមខេត្តវិញ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​​រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៤ ចំណុចមុខបុរីសុភមង្គល តាមបណ្តោយផ្លូវជាតិលេខ៦A  សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ៕

 

ទស្សនា​វីដេអូ​ដ៏​កម្រ​ អ្នក​ស្រី រស់ សិរីសុទ្ធា ហាត់​លោក​ឆ័ត្រយោង!

អាន​អត្ថបទ៖ សៀក សក្ករុណា អត់​ទាន់​ចង់​មាន​ស្នេហា​ដឹង​នៅ?

 

អត្ថបទ៖ សំ ជំនាញ