ដឹងថា លោក អេ ភូថង រកចំណូលបានប៉ុន្មានក្នុងមួយខែពីការងារកីឡា?
- 2014-11-28 12:30:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថា លោក អេ ភូថង រកចំណូលបានប៉ុន្មានក្នុងមួយខែពីការងារកីឡា?
ចន្លោះមិនឃើញ
លោក អេ ភូថងត្រូវបានមហាជនមើលឃើញថាជាអតីតកីឡាករប្រដាល់ម្នាក់ដែលមមាញឹកខ្លាំងនឹងការងារជាចៅក្រម អាជ្ញាកណ្ដាល និងផ្គូផ្គងឲ្យសហព័ន្ធកីឡាប្រដាល់កម្ពុជា។ ប៉ុន្តែលោកអ្នកដឹងទេថា តើលោកអាចរកចំណូលបានប៉ុន្មានក្នុងមួយខែ?
អ្នកស្រីបន្ថែមថា ក្រៅពីធ្វើជាអាជ្ញាកណ្ដាល និងចៅក្រម ប្តីរបស់គាត់ក៏ធ្វើជាអ្នកផ្គូផ្គងគូប្រកួតឲ្យសហព័ន្ធប្រចាំសង្វៀនស៊ីធីអិនដែរ ប៉ុន្តែគាត់មិនដឹងថាទទួលបានកម្រៃឬអត់នោះទេ។ «ខ្ញុំអត់ដឹងថា គាត់បានលុយអត់...ធ្វើជាអ្នកផ្គូផ្គងនោះ ព្រោះខ្ញុំអត់បានសួរនាំដែរ»។
អ្នកស្រីសាំង សុម៉ាលីបានឲ្យដឹងថា កីឡាករខ្លះមកហ្វឹកហាត់ ពួកគាត់អត់យកប្រាក់ទេ ប៉ុន្តែកីឡាករខ្លះក៏ប្រាក់តិចតូចដែរ។ «កីឡាករណាខ្វះខាត់ ពួកខ្ញុំអត់យកលុយទេគឺមកហាត់ដោយសេរីហើយទៅផ្ទះវិញ តែកីឡាករខ្លះមានជីវភាពគ្រាន់បើ យើងយក៨ម៉ឺនរៀល ហើយហាត់រហូត។ យកតែ៨ម៉ឺនរៀលគឺហាត់រហូត តែអត់ដេកនៅក្លិបទេ។ បើដេកនៅក្លិប ខ្ញុំយកប្រហែល២០ម៉ឺន និងអង្កមួយបាវហើយហាត់រហូតដែរ»។
បើសរុបចំណូល លោក អេ ភូថងអាចរកចំណូលបានចន្លោះពី២០០ទៅ៣០០ដុល្លារអាមេរិកសម្រាប់រយៈពេលមួយខែ។ ប្រាក់ដែលលោករកបាននេះក៏គ្មានយកទៅចាយអ្វីក្រៅពីចិញ្ចឹមកូន ទិញអាហារ និងសម្ភារៈសម្រាប់ផ្គត់ផ្គង់ក្លិបអេភូថងកីឡារបស់លោក៕
អត្ថបទពាក់ព័ន្ធនឹងជីវិត អេ ភូថង សូមចុច...
អត្ថបទ៖ ជាន ចាន់រ៉ា