ទីតាំង​សម្រាក​លំហែ​កាយ​​ស្រស់​ស្អាត​លើ​លោក​ចំនួន​ប្រាំពីរ​មិន​អាច​មើល​រំលង​

  • 2014-11-30 21:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ទស្សនា​ទិដ្ឋភាព​ស្អាតៗ​ នានា​នៅ​ជុំវិញ​ពិភព​លោក​ជា​ច្រើន​កន្លែង​មក​ហើយ។ យ៉ាងណាក្ដី​ នៅ​សប្ដាហ៍​នេះ​ Sabay សូម​នាំ​អារម្មណ៍​លោក​អ្នក​បន្ត​ទៅ​ទស្សនា​ទីតាំង​សម្រាក​លំហែ​កាយ​ដ៏​ស្រស់​ស្អាត​ចំនួន​ប្រាំពីរ​កន្លែង​ទៀត​នៅ​ជុំ​វិញ​ពិភពលោក​ ដែល​ធានា​ថា​បើ​បាន​ឃើញ​ហើយ​ពិត​ជា​ចង់​ទៅ​កម្សាន្ត​ បន្ទាប់​ពី​សម្រាក​ពី​ការងារ​ ឬ​ការ​ដើរ​លំហែ​ជា​លក្ខណៈ​ក្រុម​គ្រួសារ។

 

តោះ​ទៅ​ទស្សនា​ទិដ្ឋភាព​ស្រស់​ស្អាត​ទាំង​ប្រាំពីរ​កន្លែង​នោះ​ទាំង​អស់​គ្នាុ!

សណ្ឋាគារ​ Casa Palopo ជាប់​មាត់​បឹង Lake Atitlan ​នៅ​ប្រទេស​ Guatemala (តំបន់​អាមេរិក​កណ្ដាល)

 

សណ្ឋាគារ​ Explora Patagonia មើលទេសភាព​បឹង​  Pehoe Lake និង​ជួរ​ភ្នំ​ Cordillera del Paineប្រទេស​​ស៊ីលី

 

សណ្ឋាគារ​ Mirrors Lake Inn មាន​អាយុ​កាល​១២៥​ឆ្នាំ​ ជាប់​មាត់​បឹង​ Lake Pracid ក្នុង​ទីក្រុង​ញូយ៉ក​ សហរដ្ឋ​អាមេរិក

 

សណ្ឋាគារ​ Hotel Royal Victoria មាត់​បឹង​ Como Lake ប្រទេស​អ៊ីតាលី​ ទី​ដែល​ម្ចាស់​ក្សត្រី​ Victoria ធ្លាប់​ស្នាក់​នៅ​ក្នុង​ឆ្នាំ​១៨៣៨

 

ផ្ទះ​សំណាក់​​ Moraine Lake Lodge ក្នុង​ឧទ្យាន​ជាតិ​ Banff កម្សាន្ត​អារម្មណ៍​នឹង​ទិដ្ឋភាព​ភ្នំថ្ម​ និង​បឹង​​ទឹក​កក​ពណ៌​​ខៀវ​ ប្រទេស​កាណាដា

 

ផ្ទះ​សំណាក់​ Lake Timara Lodge មាត់​បឹង​ Timara ប្រទេស​នូវែលហ្សេឡង់​ 

 

វីឡា​ Vila Bled មើល​ឃើញ​អាគារ​សាសនា​គ្រិស្ត ​នា​សតវត្ស​ទី​១៧​ លើ​បឹង​ Bled Island Lake

 

អត្ថបទ៖ អៀង សូទ្រី

ប្រភព៖ CNN

អត្ថបទថ្មី