អីចឹងតើបានទាំងប្រុសទាំងស្រីកើតស្រែងកន្លែងសម្ងាត់
- 2014-09-27 16:01:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីចឹងតើបានទាំងប្រុសទាំងស្រីកើតស្រែងកន្លែងសម្ងាត់
ចន្លោះមិនឃើញ
យុវវ័យខ្លះប្រហែលធ្លាប់កើតស្រែងនៅកន្លែងអាថ៌កំបាំង ដែលធ្វើឲ្យរមាស់ជាញឹកញយ ហើយយុវជនខ្លះទៀតប្រហែលជាធ្លាប់ភ្លក់រសជាតិលួចអេះញាប់ដៃហើយមើលទៅ។ តើវាកើតមកពីអី? ធ្វើម៉េចទើបបាត់ទៅ? ខាងក្រោមនេះគឺជាការពន្យល់បកស្រាយពីលោកគ្រូបង្គោលអប់រំសុខ ភាពបន្តពូជ លាង ធី ប្រចាំសមាគមសុខភាពបន្តពូជកម្ពុជា (RHAC)។
លោក បន្តទៀតថា៖ “ស្រែងអាចកើតឡើងនៅលើរាងកាយមនុស្សប្រុសស្រីគ្រប់វ័យ។ ប៉ុន្តែឲ្យតែពេញវ័យ ច្បាស់ជាមានអ្នកកើតវាហើយ ព្រោះរាងកាយមនុស្សចាប់ផ្ដើមប្រែប្រួល ហើយយុវវ័យខ្លះមិនបានយល់ដឹងពីការធ្វើអនាម័យខ្លួនប្រាណផង”។
ម្យ៉ាង វិញទៀត ស្រែងអាចឆ្លងពីម្នាក់ទៅម្នាក់ដោយការស្លៀកពាក់តគ្នា ឬប៉ះពាល់គ្នា។ គ្រូបង្គោលរូបនេះបានបញ្ជាក់ទៀតថា៖ “ពេលណាយើងអេះវា កម្ទេចសៗនោះនឹងដាច់ជាប់ខោអាវ ឬដៃ អីចឹងវានឹងឆ្លងតាមការស្លៀកពាក់ខោអាវដដែលគ្នា និងឆ្លងទៅកើតនៅកន្លែងផ្សេងៗទៀត”។
ប្រការដែលល្អបំផុតនោះ គួរជៀសវាងការអេះ ព្រោះវាអាចបណ្ដាលឲ្យចេញទឹករងៃ ឬឈាម និងធ្វើឲ្យស្រែងកាន់តែរីករាលដាលថែមទៀត។ លោកឲ្យយោបល់ថា អ្នកកើតជំងឺស្រែងនេះគួរតមញុំាគ្រឿងសមុទ្រ ទំពាំង និងត្រីអត់ស្រកា ព្រោះសុទ្ធតែជាគ្រឿងកាចអាចប្រតិកម្មនឹងជំងឺសើស្បែកនេះ។
លោក គ្រូ លាង ធី បានបន្តទៀតថា ការធ្វើអនាម័យខ្លួនប្រាណជាប្រចាំ និងត្រឹមត្រូវ ដូចជាងូតទឹកដុសសាប៊ូ កុំស្លៀកពាក់ខោអាវទទឹក បោកអ៊ុតខោអាវកម្ចាត់មេរោគ លាងដៃនឹងសាប៊ូ សុទ្ធតែអាចបំបាត់ការកើតស្រែងបាន។ ក្រៅពីនេះ អ្នកកើតជំងឺអាចរកទិញថ្នាំលាប ឬថ្នាំលេបបំបាត់ស្រែងនេះបាននៅតាមឱសថដ្ឋាន ឬទៅពិគ្រោះជាមួយអ្នកជំនាញសើស្បែកដើម្បីរកវិធីព្យាបាល៕
អត្ថបទ៖ Sabay