កូន​កង្កែប សំ ថារ័ត្ន​ ចេញ​ទៅ​ប្រកួត One FC នៅ​ហ្វីលីពីន ព្រឹក​នេះ

  • 2014-12-02 15:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ល្បុក្កតោ និង​ជា​អ្នក​លេង​ក្នុង​ទ្រុង​កម្ពុជា​កញ្ញា សំ ថារ័ត្ន ​នឹង​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ព្រឹក​នេះ​​ដើម្បី​ប្រកួត​នឹង​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ ​Jujeath​ Nagaowa​ ក្នុង​ព្រឹត្តិការណ៍ One FC: Warrior's Way នា​រាត្រី ថ្ងៃ​សុក្រ ទី​៥​ ខែ​ធ្នូ ឆ្នាំ​២០១៤​​នៅ​ទី​ក្រុង​ម៉ានីល។

សំ ថារ័ត្ន (កណ្តាល)​នៅ​ប្រលាន​យន្តហោះ​ព្រឹក​នេះ

មុន​ធ្វើ​ដំណើរ​ទៅ​នេះ​ សំ ថារ័ត្ន​ ដែល​មាន​រហស្សនាម​«កូន​កង្កែប» បាន​ប្រាប់​ថា ៖«​ខ្ញុំ​អត់​​​ហ៊ាន​ថា​ប៉ុន្មាន​ភាគ​រយ​ទេ ​សម្រាប់​ការ​ឈ្នះ​គេ​នោះ​ ព្រោះ​មើល​ទៅ​ពិបាក​ស្មាន​ណាស់​ គ្រាន់​តែ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ខ្លះ​ដែរ​ ហើយ​ខ្ញុំ​ខ្លួន​ឯង​នឹង​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព»។

 

សំ ថារ័ត្ន​ធ្លាប់​ប្រកួត​​ក្បាច់​គុន​បុរាណ​ខ្មែរ​ជាង​២០​ដង​ និង​​ប្រកួត​ក្នុង ទ្រុង One FC ម្តង ប៉ុន្តែ​ជា​ការ​ប្រកួត​ជា​មួយ​មិត្ត​រួម​ជាតិ​ដោយ​ផ្តួល​កីឡា​ការិនី​ វី ស្រីឆាយ ​ក្នុង​ទឹក​ទី​១ ហើយ​ក៏​មិន​ធ្លាប់​ប្រកួត​ជា​មួយ​ដៃ​គូ​បរទេស​ដែរ។ ចំណែក​កីឡា​ការិនី​ហ្វីលីពីន Nagaowa ធ្លាប់​ប្រកួត​ប្រដាល់​សាកល​អាជីព​២៥​ដង​ក្នុង​នោះ​ឈ្នះ​១២​ដង និង​ចាញ់​១៣​ដង​ដោយ​ធ្លាប់​គ្រង​ខ្សែ​ក្រវាត់​ WBC Asia Atomweight Champion ថែម​ទៀត។ ចំពោះ​បទ​ពិសោធន៍​​ក្នុង​ទ្រុង​​វិញ នាង​បាន​​ផ្តួល​កីឡា​ការិនី​ឥណ្ឌា Jeet Toshi ដោយ​កណ្តាប់​ដៃ​ក្នុង​ទឹក​ទី​២៕

 

Sabay សូម​ជួន​ពរ​កញ្ញា​​ឲ្យ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត​នេះ និង​សាង​ប្រវត្តិ​សាស្ត្រ​សម្រាប់​ប្រទេស​ជាតិ។

អត្ថបទ៖ ជាន ចាន់រ៉ា