Hyorin និង​ Joo​ Young បង្ហាញ​រសជាតិ​បទ​ថ្មី​​ប្លែក​ជា​មួយ​សាច់ភ្លេង​ Beatbox

  • 2014-12-02 16:28:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កូរ៉េ​ពីរ​ដួង ​​លោក​ JooYoung ​និង​នាង​ Hyorin ​បាន​បង្ហាញ​ទឹក​ដម​សំនៀង​​ក្នុង​ MV ថ្មីមួយ​បទ​មាន​ចំណង​ជើង​ថា "Erase" លាយឡំ​សាច់​ភ្លេង​បែប​​ជា​ Beatbox (ធ្វើ​ភ្លេង​ដោយ​ប្រើ​មាត់) សម្ដែង​ដោយ​ Two H។

 

បទ​ចម្រៀង​វីដេអូ​ថ្មី​នេះ​​បាន​បង្ហាញ​ស្ទីល​ប្លែក​នៃ​ការ​ច្រៀង​របស់ Hyorin មក​ពី​ក្រុម​ SISTAR ​ និង​ លោក​ JooYoung ​មក​ពី​ក្រុម​ The Starship ដោយ​បញ្ចូល​ភ្លេង​​ពី​ប្យ៉ាណូ​​ និង​ Beatbox។ ការ​ធ្វើ​បទ​ភ្លេង​​ជា​ប្រភេទ​ Beatbox មាន​លក្ខណៈ​​ច្នៃប្រឌិត​នេះ​ គឺ​​ជា​ទេពកោសល្យ​ពិតៗ​របស់​លោក​ Two H។

 

​មិន​ត្រឹម​តែ​សាច់​ភ្លេង​ប៉ុណ្ណោះ​ទេ​​​ដែល​ធ្វើ​ឲ្យ​បទ​ចម្រៀង​មួយ​នេះ​ពីរោះ​ សូម្បី​សំឡេង​ដ៏​ក្រអួន​ក្រអៅ​របស់​តារា​ចម្រៀង​ទាំង​ពីរដួង​​ក៏​ជំរុញ​ឲ្យ​បទ​នេះ​​មាន​​មនុស្ស​ជា​ច្រើន​​ចង់​ស្ដាប់។

 

​តោះ​ទៅ​ទស្សនា​វីដេអូ​ចម្រៀង​នេះ​ទាំង​អស់​គ្នា៖

 

 

អាន ទស្សនា​ការ​សម្ដែង​ពិសេស​ៗ ពី​កម្មវិធី American Music Awards 2014

អាន ធានា​ថា​ស្រឡះចិត្ត​ចែស បើ​ទស្សនា​​វីដេអូ​ចម្រៀង​ខ្មែរ​សុរិន្ទ​មួយ​បទ​នេះ!

 

 

​ប្រែ​សម្រួល​៖​ សែម សុធារិទ្ធ ​ប្រភព៖ koreaboo