OMG! ប្រឡង​កំពូល Tomboy ប្រចាំ​ប្រទេស​ថៃ ស្រី​ៗ​ក្លាយ​ជា​ប្រុស​សង្ហា​អស់​ទាស់

  • 2014-12-02 19:02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​ជ្រើសរើស​កំពូល Tomboy (ស្រី​តែង​ខ្លួន​ជា​ប្រុស) ប្រចាំ​ប្រទេស​ថៃ Mr. @Tom Actz 2014 របស់​ទស្សនាវដ្ដី Mr. @Tom Actz ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា នៅ​ Hollywood Awards Hall ទីក្រុង​បាងកក​។

 

បេក្ខជន Tomboy ចំនួន ២០​​រូប​បាន​ឡើង​បង្ហាញ​ម៉ូដ​លើ​ឆាក មុន​នឹង​​ឈាន​ទៅ​កាន់​វគ្គ ១០​នាក់​ចុង​ក្រោយ។ បេក្ខជន​ ១០​នាក់​ដែល​បាន​ជាប់​នៅ​វគ្គ​បន្ទាប់ បាន​ព្យាយាម​ទាក់ទាញ​ចិត្ត​គណៈកម្មការ​ដោយ​ការ​ច្រៀង និង​បង្ហាញ​ក្បាច់​រាំ។ នៅ​ចុង​បញ្ចប់​ បេក្ខជន​ចំនួន ៣នាក់​ត្រូវ​បាន​ជ្រើសរើស​ តាម​រយៈ​ការ​បញ្ចេញ​សមត្ថភាព​សិល្បៈ និង​ការ​ឆ្លើយ​សំណួរ​របស់​គណៈកម្មការ។

 

ជយលាភី Mr. @Tom Actz ប្រចាំ​ឆ្នាំ​២០១៤​បាន​ទៅ​លើ​បេក្ខជន​វ័យ ២៤ឆ្នាំ Wanaporn “Pat” Buraporn ជា​និស្សិត​មក​ពី​មហាវិទ្យាល័យ Dusit Thani។

 

ចំណែក​ពាន​រង្វាន់ "Smart Tom” បាន​ទៅ​លើ​បេក្ខជន​វ័យ ៣០ឆ្នាំ Patcharee “Zom” Anantaweerat ជា​អ្នក​គ្រប់គ្រង​សិល្បករ​ ម្នាក់ និង​ពាន​រង្វាន់ "Mr. Popular Vote” បាន​ទៅ​លើ​បេក្ខជន​វ័យ ២១ឆ្នាំ Jindarat “Milk” Boonyawattanatorn ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​បាងកក។

 

កម្មវិធី Mr. @Tom Actz បាន​រៀប​ចំ​ឡើង​ចំនួន ៥​លើក​ហើយ​គិត​ទាំង​ឆ្នាំ​នេះ ហើយ​ឆ្នាំ​២០១៤​នេះ កម្មវិធី​បាន​បន្ថែម​ពាន​រង្វាន់​មួយ​ទៀត​គឺ​​ពាន​រង្វាន់ "Jury's Prize” សម្រាប់​បេក្ខជន​ដែល​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​គណៈកម្មការ។ ​ម្ចាស់​ពាន​រង្វាន់​នេះ​ដំបូង​គឺ​បេក្ខជន​វ័យ ២០ឆ្នាំ Chutikarn "Nan" Boontham ជា​សិស្ស​នៅ​សាលា Metro Technology ទីក្រុង​ឈៀងម៉ៃ៕

 

 
 
 
 
 
 
 

​បេក្ខជន​វ័យ ២៤ឆ្នាំ Wanaporn “Pat” Buraporn ម្ចាស់​ពាន​រង្វាន់ Mr. @Tom Actz ប្រចាំ​ឆ្នាំ​២០១៤

 
 

 បេក្ខជន​វ័យ ៣០ឆ្នាំ Patcharee “Zom” Anantaweerat ម្ចាស់​ពាន​រង្វាន់ "Smart Tom”

 
 

អានអត្ថបទ៖ ១២​សន្លឹក​បង្ហាញ​កំពូល​ស្រី​ស្អាត​ភេទ​ទី​៣​​ថៃ តាំង​ពី​នៅ​ជា​ក្មេង​ប្រុស​រហូត​ដល់​បច្ចុប្បន្ន

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ coconuts