ស៊ិន រតនា មិនមែនជាប្រធានក្រុមម៉ូដែលទេ ប៉ុន្តែបើចង់បានម៉ូដែលប៉ុន្មានក៏បាន
- 2014-12-02 22:45:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ិន រតនា មិនមែនជាប្រធានក្រុមម៉ូដែលទេ ប៉ុន្តែបើចង់បានម៉ូដែលប៉ុន្មានក៏បាន
ចន្លោះមិនឃើញ
តារាសម្ដែង និង ម៉ូដែលកញ្ញា ស៊ិន រតនា មួយរយៈចុងក្រោយនេះ មានសន្ទុះខ្លាំងទៅលើការងារម៉ូដែល។ តារាស្រីម្នាក់នេះ មិនមានក្រុមត្រឹមត្រូវឡើយ ប៉ុន្តែ ប្រសិនបើក្រុមហ៊ុនណាមួយចង់បានតារាម៉ូដែលទៅធ្វើការ ចង់បានប៉ុន្មានអ្នកក៏បានដែរ។
ស្ទើរតែកម្មវិធីតូចធំដូចជាសម្ពោធហាង ផលិតថ្មីៗ ឬ កម្មវិធីផ្សេងៗទៀតដែលមានម៉ូដែលឈរកាចរាងបង្ហាញផលិតផលនោះ ភាគច្រើនគឺមានមុខ កញ្ញា ស៊ិន រតនា និង ក្រុមរបស់នាងជានិច្ច។
តារាស្រីម្នាក់នេះនិយាយថា ដោយសារតែនាងស្គាល់ Agency ច្រើនគ្រាដែលនាងធ្វើជាកូនចៅគេ ហើយ Agency ទាំងនោះសុទ្ធតែទុកចិត្តនិង ជឿលើសមត្ថភាពភាព ទើបនាងសាកល្បងរៀនរៀបចំទទួលការការម៉ូដដោយខ្លួនឯង។
តារាស្រីមានសង្សារអាណិកជនខ្មែររស់នៅប្រទេសបារាំងម្នាក់នេះបានបន្តថា ដំបូងឡើយសាកល្បងទទួលធ្វើតែកម្មវិធីតូចៗ ដែលមានម៉ូដែល ៤ ទៅ ៦ នាក់ទេ ដោយការងារចុះតែដើររលូនទៅ ក៏ឈានទទួលកម្មវិធីធំៗជាបន្តបន្ទាប់ហើយមានម៉ូដែលរាប់សិនអ្នកឯណោះ។ ក្នុងមួយថ្ងៃ នាងអាចទទួល ២ទៅ៣ កម្មវិធីក៏មាន។
ស៊ិន រតនា បានលើកឡើងថា បច្ចុប្បន្ននេះ Agency ណាចង់បានតារាម៉ូដែលប៉ុន្មានអ្នកក៏អាចរកបានឲ្យដែរ ត្បិតអីតារាម៉ូដែលមួយចំនួនធំសុទ្ធតែនាងធ្លាប់ហៅមកធ្វើការងារជាមួយនាងជាច្រើនលើកមកហើយ ។
ទោះបីជាបច្ចុប្បន្ននេះ នាងស្ទើរតែអាចចាត់ចូលជាប្រធានក្រុមម៉ូដែលហើយក្ដី ប៉ុន្តែ កញ្ញា ស៊ិន រតនា នៅមិនមានគម្រោងបង្កើតឲ្យមានក្រុមនិងឈ្មោះត្រឹមត្រូវឡើយ ដោយនាងលើកឡើងថា ជាប់រវល់ខ្លាំង ម្យ៉ាងទៀតនាងគិតថាបើបង្កើតទៅត្រូវប្រើដើមទុនច្រើន ព្រោះត្រូវមានការិយាល័យត្រឹមត្រូវ មានគ្រូមកបង្រៀនបន្ថែម ដូចនេះសុខចិត្តទ្រាំបែបនេះសិន ហើយចាំមើលពេលវេលាទៅខាងមុខថែមទៀត៕
អត្ថបទ៖ ខុត សីហា